កីឡា
Daily Record បានផ្សាយពីអតីតកីឡាករ Sunderland ម្នាក់ នឹងផ្លាស់មកព្រះខ័នរាជស្វាយរៀង
ខ្សែបម្រើសញ្ជាតិ ស្កុតលែនដ៍ Connor Shields ត្រូវបានសារព័ត៌មាន ស្កុតលែនដ៍ Daily Record ចុះផ្សាយ នឹងមកចូលរួមជាមួយក្លិប កម្ពុជា ព្រះខ័នរាជស្វាយរៀង នៅខែ ធ្នូ ឆ្នាំ ២០២៥ ។

យោងតាមប្រភពខាងលើបានឱ្យដឹង ថា កីឡាករ Connor Shields បានចុះហត្ថលេខាលើកិច្ចសន្យាកន្លះរដូវកាល ក្នុងការចូលរួមជាមួយក្លិបម្ចាស់ជើងឯកលីគកំពូល កម្ពុជា ព្រះខ័នរាជស្វាយរៀង។ កីឡាករសញ្ជាតិ ស្កិតលែនដ៍ វ័យ ២៨ ឆ្នាំ ត្រូវបានក្លិបនៅស្កុតលែនដ៍ អង់គ្លេស អឺរ៉ុប ម៉ិចស៊ិក ថៃ និងឥណ្ឌា ផ្តល់ជូនសំណើជាបន្តបន្ទាប់ បន្ទាប់ពីចាកចេញពីក្លិបលីគកំពូល ឥណ្ឌា Chennaiyin FC ប៉ុន្តែចុងក្រោយ រូបគេសម្រេចជ្រើសរើសយកការមកចូលរួមជាមួយក្លិប កម្ពុជា វិញ។
កីឡាករ Shields បានចំណាយពេលភាគច្រើន លេងនៅប្រទេសកំណើត ស្កុតលែនដ៍ និង អង់គ្លេស ហើយក្នុងនោះក៏មានក្លិប Sunderland ដែលជាក្លិបដ៏ធំមួយផងដែរ។ ទោះបីជាយ៉ាងណា អាជីពរបស់ Shields ត្រូវបានទទួលគេស្គាល់ ថា ជោគជ័យខ្លាំង នៅពេលចូលរួមជាមួយក្លិប Chennaiyin FC នា ២ រដូវកាលចុងក្រោយ។ កីឡាករបានជាប់ឈ្មោះជា កីឡាករល្អប្រចាំឆ្នាំរបស់ក្លិបរយៈពេលពីរឆ្នាំជាប់គ្នា ហើយក៏ក្លាយជាកីឡាករដែលបង្កើតឱកាសច្រើនបំផុតក្នុងលីគនារដូវកាលចុងក្រោយ។

គួរបញ្ជាក់ ថា គិតត្រឹមពេលនេះក្លិប ព្រះខ័នរាជស្វាយរៀង មិនទាន់បានប្រកាសអំពីនាំចូលកីឡាកររូបនេះជាផ្លូវការនៅឡើយទេ ប៉ុន្តែបើផ្អែកជាមួយប្រភពខាងលើ និងពាក្យចចាមអារ៉ាមកន្លងមក អ្នកគាំទ្រអាចសន្មតបានសឹងតែ ១០០% ដែលនេះជារឿងពិត ពីព្រោះ ព្រះខ័នរាជស្វាយរៀង ត្រូវតែបន្ថែមកីឡាករបរទេសថ្មីជាចាំបាច់ ដើម្បីលេងបានអន្តរជាតិ ដូចជា Shopee Cup និង AFC Challange League៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


