Connect with us

នយោបាយ

កងទ័ព​ចិន​នឹង​ជួយ​គាំទ្រ​ដល់​ការ​ធានា​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ​

បានផុស

នៅ

កង​ទ័ព​ចិន​នឹង​រក្សា​ទំនាក់​ទំនង​ជាមួយ​កង​ទ័ព​កម្ពុជា និង​ថៃ​ ដើម្បី​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​ធានា​ដល់​បទ​ឈប់​បាញ់​កម្ពុជា​-ថៃ នៅ​ពេល​ចាំ​បាច់ និង​តាម​ការ​ស្នើ​សុំ​ពី​ប្រទេស​កម្ពុជា​-ថៃ។ ការ​ធានា​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​​ត្រី​ភាគី​ ចិន កម្ពុជា ថៃ នៅ​ខេត្ត​យូណាន សាធារណ​រដ្ឋ​ប្រជាមានិត​ចិន​ថ្ងៃ​ទី​២៨ និង​២៩​ ខែ​ធ្នូ ឆ្នាំ​២០២៥​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​នៃ​កិច្ច​ប្រជុំ​ត្រី​ភាគី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឱ្យ​ដឹង​ថា អាទិភាព​ចាំបាច់​បន្ទាន់​បំផុត​នៅ​ពេល​នេះ​គឺ​បង្រួប​បង្រួម​បទ​ឈប់​បាញ់ ហើយ​ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដើម្បី​ផ្ដល់​ជំនួយ​ចាំ​បាច់​ទាំង​អស់​ដល់​កម្ពុជា និង​ថៃ ក្នុង​ការ​ជំរុញ​ការ​បោស​សម្អាត​មីន រួម​ទាំង​ការ​រក្សា​ទំនាក់ទំនង​យោធា​ជាមួយ​ប្រទេស​កម្ពុជា​និង​ថៃ​ផងដែរ​។

ក្នុង​សេចក្ដី​ប្រកាស​នោះ​បាន​សរសេរ​ថា៖ «កងទ័ព​ចិន​នឹង​រក្សា​ការ​ទំនាក់ទំនង​ជាមួយ​កងទ័ព​កម្ពុជា​ និង​ថៃ ដើម្បី​ផ្ដល់​ការ​គាំទ្រ​សម្រាប់​ការ​បង្រួបបង្រួម​បទ​ឈប់បាញ់ នៅ​ពេល​ចាំបាច់​ និង​តាមការ​ស្នើសុំ​ពី​ទាំង​កម្ពុជា និង​ថៃ»

​​​​​​​គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​លទ្ធផល​នៃ​កិច្ច​ប្រជុំ​នេះ​​កើត​ចេញ​ពី​ការ​ជួប​គ្នា​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​កម្ពុជា​ឧបនាយករដ្ឋមន្ត្រី ​ប្រាក់ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​ថៃ ស៊ីហាសាក់ ភួងកេតកែវ និង​រដ្ឋមន្ត្រី​ការបរទេស​ចិន​លោក វ៉ាង យី។ ក្រៅ​ពី​ការ​ធានា​នូវ​បទ​ឈប់បាញ់​ រដ្ឋមន្ត្រី​ការបរទេស​ទាំង​៣​ប្រទេស​បាន​សម្រេច​នូវ​លទ្ធផល​មួយ​ចំនួន​ទៀត​ដោយ​រួមមាន ការ​ធ្វើ​ឱ្យ​ពលរដ្ឋ​អាច​ត្រលប់​ទៅ​កាន់​ជីវភាព​ធម្មតា​ឡើង​វិញ​ ការ​កសាង​ទំនុក​ចិត្ត​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា​-ថៃ​ឡើងវិញ​ .​ការ​ធ្វើ​ប្រក្រតី​ទូត​ឡើង​វិញ​ និង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​ការ​ពារ​ស្ថិរភាព​នៅ​ក្នុង​តំបន់។

តាម​ស្មារីត​នៃ​កិច្ច​ប្រជុំ​នេះ​ប្រទេស​ចិន នឹង​បន្ត​ដើរ​តួនាទី​ស្ថាបនា​ក្នុង​ការ​ជួយ​សម្រួល​ដល់​ការ​កសាង​ទំនុក​ចិត្ត​ឡើង​វិញ និង​ការ​សម្រេច​បាន​នូវ​សន្តិភាព​យូរ​អង្វែង​រវាង​កម្ពុជា និង​ថៃ តាម​របៀប​អាស៊ី​ ក្នុង​គោល​បំណង​កសាង​សហគមន៍​ដែល​មាន​វាសនា​រួម​ជាមួយ​ប្រទេស​ជិត​ខាង​៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម