Connect with us

កីឡា

កីឡា​ការិនី​ ហ្គូវ​ សុគន្ធធីតា​ និយាយ​ពី​គុណ​ប្រយោជន៍​លេង​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ជិត​ ៥ឆ្នាំ​មកនេះ​

បានផុស

នៅ

កីឡា​ការិនី​វាយ​កូន​ឃ្លី​លើ​តុ​ ហ្គូវ​ សុគន្ធធីតា​ ចូល​ហ្វឹកហាត់​កីឡា​មួយ​នេះជា​ជិត​ ៥ឆ្នាំ​មកហើយ​ និង​ទទួល​បាន​គុណ​ប្រយោជន៍​ច្រើន​លើ​សុខភាព​រស់នៅ​ប្រចាំ​ថ្ងៃ​ មាន​ឱកាស​បាន​ប្រកួត​ប្រជែង​មេដាយ​ទាំង​ថ្នាក់​ជាតិ​ និង​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡា​ការិនី​ថ្នាល​ ហ្គូវ​ សុគន្ធធីតា

កីឡា​ការិនី​​ ហ្គូវ​ សុគន្ធធីតា​ ការ​ចូល​ហ្វឹកហាត់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ ឬ​ហៅ​សាមញ្ញា​ថា​ប៉េងប៉ុង​នេះ​បាន​ប្រហែល​ជិត​៥​ឆ្នាំ​មក​ហើយ។​ លេង​កីឡា​មួយ​នេះ​ហាក់​ពិបាក​បន្តិច​ ប៉ុន្តែ​សប្បាយ​ចំពោះ​ខ្លួន​ទាំង​ការ​ហ្វឹកហាត់​ និង​ការ​ប្រកួត។​

កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ហាត់​មាន​ភាព​​ឆ្លាត​វៃ​ដោយ​ត្រូវ​ការ​ប្រើប្រាស់​ការ​គិត​ច្រើន​ផង​ និង​កម្លាំង​កាយសម្បទា​ផង។​ ការ​ហ្វឹកាហាត់​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន​ធ្វើ​ឲ្យ​ខ្លួន​មាន​​សុខភាព​ល្អ​ កាយសម្បទា​រហ័សរហួន​ និង​មាន​កម្លាំង​ផង​ដែរ។​

ហ្គូវ​ សុគន្ធធីតា ពេល​បំពាក់​មេដាយ​ប្រាក់

កីឡា​ការិនី​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ក្ដី​ស្រមៃ​ក្នុង​អាជីព​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​នៅ​ពេល​ខាង​មុខ​ចង់​ចូលរួម​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ឲ្យ​បាន​ច្រើន​ និង​ចង់​ឈ្នះ​មេដាយ​ជូន​ជាតិ​មាតុភូមិ​ដើម្បី​បង្ហាញ​មុខមាត់​របស់​សហព័ន្ធ​ផង​ និង​បង្ហាញ​ពី​សក្ដានុពល​កីឡា​របស់​កម្ពុជា​ផង។​

សកម្មភាព​ប្រកួតជើងឯកថ្នាក់ជាតិ​

បញ្ជាក់​ដែរ​ថា​ កីឡា​ការិនី​ ហ្គូវ​ សុគន្ធធីតា ​បាន​ហ្វឹកហាត់​កីឡា​វាយ​កូន​ឃ្លី​លើ​តុ​ប្រហែល​ជិត​ ៥ឆ្នាំ​ហើយ​ និង​កំពុង​ជាជម្រើសជាតិ​ផ្នែក​នារី​​របស់​សហព័ន្ធ​ផង​ដែរ។​ ចំពោះ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២៥​ នេះ​គឺរូប​គេ​​ឈ្នះ​មេដាយ​ប្រាក់ ១គ្រឿង​លេង​លើ ​១វិញ្ញាសា​ដែលរៀបចំ​ឡើង​ដោយ​សហព័ន្ធ​ និង​​ទើប​បិទ​បញ្ចប់​កាល​ពី​ថ្ងៃ​ទី២៩​ ខែ​ធ្នូ​ នេះ៕

អត្ថបទដោយ៖ នួន ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម