ព័ត៌មានជាតិ
ពលរដ្ឋកម្ពុជា រំភើបរីករាយជាទីបំផុតចំពោះការដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨ រូប មកកាន់មាតុប្រទេសវិញ
ប្រជាពលរដ្ឋកម្ពុជា បានសម្ដែងនូវក្តីរីករាយឥតឧបមាចំពោះការដោះលែងវីរកងទ័ពកម្ពុជាទាំង ១៨ រូប ត្រឡប់មកកាន់មាតុប្រទេសវិញ នៅថ្ងៃនេះ។


លោក សេង ជី ចៅសង្កាត់វាលវង់ នៃរដ្ឋបាលខណ្ឌ ៧ មករា និង ក្នុងនាមជាប្រជាពលរដ្ឋ ១ រូប មានក្តីរំភើបចិត្តរកអ្វីថ្លែងពុំបានឡើយចំពោះដំណឹងដ៏សែនរីករាយបំផុតនេះ ព្រោះការដោះលែងនេះ ជាអ្វីដែលពលរដ្ឋទូទាំងប្រទេសកម្ពុជារង់ចាំអស់រយៈពេល ១៥៥ ថ្ងៃកន្លងមកហើយ ដោយក្នុងចិត្តម្នាក់ៗ ចង់ឃើញ ចង់ដឹងមករហូតពីសុខទុក្ខ និងសុខសុវត្ថិភាពរបស់វីរកងទ័ពកម្ពុជាទាំង ១៨ រូប។

លោក សេង ជី បន្តទៀតថា វីរភាពរបស់កងទ័ពកម្ពុជាទាំង ១៨ រូប ក៏ដូចជាកងទ័ពកម្ពុជាទាំងអស់ ទាំងកងទ័ពពលីក្នុងសមរភូមិ កងទ័ពរងរបួស និងកងទ័ពកំពុងឈរជើងយ៉ាងរឹងមាំដើម្បីការពារទឹកដី គឺជាវីរបុរសដ៏អង់អាចហានក្លាបំផុតរបស់ប្រទេសជាតិ ហើយការលះបង់ដ៏ធំធេងនេះ នឹងស្ថិតក្នុងការចងចាំរបស់ពលរដ្ឋខ្មែរគ្រប់ៗ គ្នា ដែលមិនអាចលុបចេញពីដួងចិត្តបានឡើយ។



លោកបញ្ជាក់ថា ក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រជាជនមានការជឿជាក់យ៉ាងមុតមាំលើ សម្ដេចទាំងទ្វេ ប្រទេសជាតិមានការអភិវឌ្ឍ មានសន្តិភាព។
គួររំលឹកថា វីរកងទ័ពទាំង ១៨ រូប ត្រូវបានកងកម្លាំងយោធាថៃចាប់ខ្លួនកាលពីព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៥ ក្រោយបទឈប់បាញ់លើកទី ១ រវាងកម្ពុជា-ថៃ បានចូលជាធរមាន។ ក្នុងនោះ ដោយគិតមកត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នេះ គឺមានរយៈពេល ១៥៥ ថ្ងៃ ហើយ គិតត្រឹមថ្ងៃដោះលែងឲ្យត្រឡប់មកកម្ពុជាវិញ៕
អត្ថបទ ៖ សុភា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


