Connect with us

ព័ត៌មានអន្ដរជាតិ

គ្រូទាយថៃ ម្នាក់ លួចទូរស័ព្ទភ្ញៀវ ដោយសារចង់ឲ្យការទស្សទាយរបស់ខ្លួនកាន់តែឆុតខ្លាំង

បានផុស

នៅ

គ្រូទាយជនជាតិថៃម្នាក់ត្រូវប៉ូលិសចាប់ខ្លួននៅទីក្រុងប៉ាតាយ៉ាកាលពីថ្ងៃព្រហស្បតិ៍ទី ១ ខែមករា ឆ្នាំ ២០២៦ បន្ទាប់ពីធ្វើសកម្មភាពលួចទូរស័ព្ទដៃរបស់ស្ត្រីវ័យជំទង់ជាអតិថិជន និងធ្វើការទស្សន៍ទាយថា រូបនាងនឹងជួបប្រទះសំណាងអាក្រក់ឆាប់ៗនេះ ដោយត្រូវបាត់បង់របស់មានតម្លៃនៅថ្ងៃចូលឆ្នាំថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖khaosodenglish

យោងតាមសារព័ត៌មាន Khaosod បានរាយការណ៍ថា ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៦:០៦ ព្រឹក ថ្ងៃដដែល នៅនៅប៉ាតាយ៉ាខាងត្បូង នៃខេត្តឈុនបុរី។ ប៉ូលិសមកពីស្ថានីយ៍ក្រុងប៉ាតាយ៉ាបានឆ្លើយតបទៅនឹងរបាយការណ៍នៃការលួចដែលពាក់ព័ន្ធនឹង iPhone 13 Pro មានតម្លៃប្រហែល ២០,០០០ បាត (៥៨០ដុល្លារ)។

នៅកន្លែងកើតហេតុ ក្រុមអ្នកជួយសង្គ្រោះ និងអ្នកភូមិបានឃាត់ខ្លួនជនសង្ស័យទុក ដោយកំណត់អត្តសញ្ញាណឈ្មោះថា Udomsap Mueangkaew អាយុ ៣៨ ឆ្នាំ មុខរបរជាគ្រូទាយ។ ចំណែក ជនរងគ្រោះឈ្មោះ Pim អាយុ ១៩ ឆ្នាំ ខណៈដែលទូរស័ព្ទនេះបានលាក់ទុកនៅក្នុងកាបូបស្ពាយពណ៌ត្នោតដែលជនសង្ស័យតែងតែប្រើ។

យោងតាមជនរងគ្រោះបានរៀបរាប់ថា បុរសជាជនសង្ស័យបានស្លៀកពាក់ និងនិយាយដូចមនុស្សចាស់ ហើយកំពុងអង្គុយលើកន្ទេលមួយនៅលើចិញ្ចើមផ្លូវទល់មុខវត្តមួយកន្លែង ដោយស្រែកហៅអ្នកដើរកាត់ឲ្យប្រើប្រាស់សេវាកម្មទស្សន៍ទាយរបស់គាត់។ ដោយមានអារម្មណ៍អាណិតអាសូរនិងចង់ធ្វើល្អនៅថ្ងៃចូលឆ្នាំថ្មី នាងបានយល់ព្រមភ្លាមៗ។

ពេលកំពុងអានសំណាងរបស់នាងដោយប្រើសន្លឹកបៀ បុរសនោះប្រាប់នាងថា នាងនឹងជួបប្រទះនឹងសំណាងអាក្រក់ឆាប់ៗនេះ ហើយបាត់បង់ទ្រព្យសម្បត្តិដ៏មានតម្លៃមួយ ហើយក៏ណែនាំឲ្យ Pim ចំណាយប្រាក់បន្ថែមដើម្បីការពារវា។ ប៉ុន្តែនាងបានបដិសេធ ដោយជឿថាវាមិនចាំបាច់ឡើយ។

បន្ទាប់ពីការទស្សន៍ទាយបញ្ចប់ នាងហៀបនឹងត្រឡប់ទៅកន្លែងស្នាក់នៅវិញ Pim បានដឹងថាទូរស័ព្ទដៃដែលដាក់នៅក្បែរខ្លួនបានបាត់។ គ្រូទស្សន៍ទាយរូបនេះបានបន្តអួតអំពីភាពត្រឹមត្រូវនៃការទស្សន៍ទាយរបស់គាត់ ហើយថែមទាំងបានពិពណ៌នាអំពីរូបរាងរបស់ចោរដែលត្រូវបានគេចោទប្រកាន់ទៀតផង។

ដោយមានការសង្ស័យ Pim បានស្វែងរកជំនួយពីអ្នកជួយសង្គ្រោះ និងសមាជិកសាធារណជន ដើម្បីពិនិត្យមើលទ្រព្យសម្បត្តិរបស់បុរសនោះ ដែលនាំឲ្យមានការរកឃើញទូរស័ព្ទរបស់នាងនៅក្នុងកាបូបរបស់គាត់ រហូតឈានដល់ការចាប់ខ្លួនតែម្ដង។

ដោយប្រឈមមុខនឹងភស្តុតាង Udomsap បានសារភាពថា រូបគេពិតជាបានលួចទូរស័ព្ទមែន ដោយប្រាប់មន្ត្រីថាវាជាបទល្មើសលើកដំបូង ហើយថា គាត់គ្រាន់តែត្រូវការប្រាក់សម្រាប់ថ្ងៃចូលឆ្នាំថ្មីប៉ុណ្ណោះ។ គាត់បានសុំទោស និងសុំឲ្យជនរងគ្រោះកុំចោទប្រកាន់ ប៉ុន្តែនាងបានទទូចឲ្យមានសកម្មភាពផ្លូវច្បាប់ ដើម្បីចៀសវាងជនសង្ស័យនឹងកំណត់គោលដៅទៅលើអ្នកដទៃ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

បំណងប្រាថ្នាដ៏ធំរបស់ពលរដ្ធ អ៊ុយក្រែន គឺចង់បានសន្តិភាព និងមានអគ្គិសនីឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម