Connect with us

ព័ត៌មានជាតិ

ជនភៀសសឹក ២៥ ៧១២គ្រួសារ ក្នុងខេត្តឧត្តរមានជ័យបានវិលទៅលំនៅឋានវិញ

បានផុស

នៅ

គិតត្រឹមម៉ោង ១៦:០០នាទីរសៀល ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ បានវិលទៅលំនៅឋានវិញ។ នេះបើតាម លោក ម៉េត មាសភក្តី អភិបាលរងខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមយរយៈទំព័រហ្វេសប៊ុកនៅរសៀលថ្ងៃទី២ ខែមករា ឆ្នាំ២០២៦ លោក លោក ម៉េត មាសភក្តី បានឱ្យដឹងថា ជនភៀសសឹកចំនួន ២៥ ៧១២គ្រួសារ ស្មើ ៥០,៩១% នៃជនភៀសសឹកចំនួន ៥០ ៥០៤គ្រួសារ ដែលបានចាកចេញពីផ្ទះសម្បែងកាលពីអំឡុងពេលផ្ទុះសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ ក្នុងចំណោមប្រជាជនក្នុងខេត្តឧត្តមានជ័យទាំងអស់ ៦៧ ៩២៤គ្រួសារ បានវិលត្រឡប់មកលំនៅឋានវិញ ហើយខ្លះបានចាប់ផ្តើមបើកទ្វារប្រកបរបរទទួលទានរៀងៗខ្លួន។

ទន្ទឹមនឹងនេះ ក៏នៅមានជនភៀសសឹកមួយចំនួននៅពុំទាន់វិលត្រឡប់ តួរយ៉ាងជនភៀសសឹកជិត ៥ ០០០គ្រួសារ ស្មើនឹងជាង ១៧ ០០០នាក់ទៀត នៅបន្តការស្នាក់នៅក្នុងជំរំសុវត្ថិភាពទាំង៤ ក្នុងខេត្តឧត្តរមានជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម