Connect with us

ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃមានភ្ញៀវទេសចរជាង១ម៉ឺននាក់ដើរកម្សាន្តនៅខេត្តមណ្ឌលគិរី នាឱកាសឆ្លងឆ្នាំសកល

បានផុស

នៅ

បើទោះបីជាប្រទេសកម្ពុជារងឥទ្ធិពលភាពតានតឹងពីស្ថានការណ៍ជាមួយប្រទេសថៃក្តី ប៉ុន្តែលំហូរដំណើរកម្សាន្តទេសចរក្នុងស្រុកនៅតែបន្តមានភាពសកម្ម ដោយមានភ្ញៀវជាតិ និងអន្តរជាតិធ្វើដំណើរលំហែកម្សាន្តាតាមរមណីដ្ឋាននានាទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង នៅខេត្តមណ្ឌលគិរី ក្នុងឱកាសពិធីបុណ្យឆ្លងឆ្នាំសកល រយៈពេល ៣ ថ្ងៃ ឆ្នាំ២០២៦នេះ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តទូទាំងខេត្ត សរុបចំនួន ១២,៤៣៤ នាក់ ក្នុងនោះមានភ្ញៀវទេសចរបរទេសចំនួន ១៩៤ នាក់ផងដែរ។ យ៉ាងណាមិញ តួលេខភ្ញៀវទេសចរនេះមានការថយចុះចំនួន ៥៩.៩២ ភាគរយ បើធៀបនឹងឱកាសបុណ្យឆ្លងឆ្នាំសកលឆ្នាំមុន ដែលមានភ្ញៀវទេសចរសរុបចំនួន ៣១,០៣០ នាក់ និងភ្ញៀវទេសចរបរទេស ២៦១ នាក់។
នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី ដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៦។

មន្ទីរទេសចរណ៍បញ្ជាក់ថា៖«កត្តាដែលភ្ញៀវទេសចរមានធ្លាក់ចុះនេះដោយសារប្រទេសជាតិមានសង្គ្រាមឈ្លានពានរបស់ប្រទេសថៃធ្វើឱ្យភ្ញៀវទេសចរ មានការលុបចោលដំណើកម្សាន្តមកខេត្តមណ្ឌលគិរីជាច្រើន»៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម