Connect with us

ព័ត៌មានអន្ដរជាតិ

ទ័ពព្រៃកូឡុំប៊ី ចេញមុខប្រកាស ប្រយុទ្ធតតាំងជាមួយអាមេរិក ក្រោយការចាប់ខ្លួនលោក ម៉ាឌូរ៉ូ

បានផុស

នៅ

ទ័ពព្រៃកូឡុំប៊ី ដែលជាបក្សពួកប្រធានាធិបតីវ៉េណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានចេញមុខប្រកាសថា ពួកគេនឹងងើបតតាំងជាមួយអាមេរិក ក្រោយការចាប់ខ្លួនលោក ម៉ាឌូរ៉ូ។

ទ័ពព្រៃ National Liberation Army (រូបថត៖ Reuters)

តាមការផ្សាយរបស់ Arab News កាលពីថ្ងៃអាទិត្យទី៤ខែមករាឆ្នាំ២០២៦ ទ័ពព្រៃ National Liberation Army (ELN) បានអំពាវនាវដល់អ្នកស្នេហាជាតិទាំងអស់ ឲ្យរួបរួមគ្នាប្រឈមមុខនឹងផែន​ការ «អាណានិគមនិយម» ប្រឆាំងនឹងវ៉េណេស៊ុយអេឡា និងប្រជាជននៃតំបន់ខាងត្បូងពិភពលោក។

តាមរយៈការបង្ហោះសារនៅលើបណ្ដាញសង្គម X, ក្រុម ELN លើកឡើងថា៖ «ពួកគេត្រៀមខ្លួនរួចជាស្រេចក្នុងការស្រក់ដំណក់ឈាមចុងក្រោយ ដើម្បីប្រយុទ្ធប្រឆាំងនឹងអាណាចក្រអាមេរិក»។

សូមជម្រាបថា ELN គឺជាកក្រុមឆ្វេងនិយមដ៏មានឥទ្ធិពលបំផុតមួយ ដែលកំពុងធ្វើសកម្មភាពយ៉ាងសកម្មនៅក្នុងប្រទេសកូឡុំប៊ី និងតំបន់ព្រំដែនវ៉េណេស៊ុយអេឡា។

ទ័ពព្រៃ National Liberation Army (រូបថត៖ Reuters)

ដោយបង្កើតឡើងនៅឆ្នាំ១៩៦៤ ដោយក្រុមនិស្សិតនិងអ្នកប្រាជ្ញដែលទទួលបានឥទ្ធិពលពីបដិវត្តន៍គុយបា ក្រុមនេះគឺប្រកាន់លទ្ធិម៉ាក្ស-លេនីននិយម ប្រឆាំងនឹងមូលធននិយម និងឥទ្ធិពលរបស់អាមេរិក។

ELN មានមូលដ្ឋានរឹងមាំនៅតាមបណ្តោយព្រំដែន កូឡុំប៊ី-វ៉េណេស៊ុយអេឡា ដែលជាតំបន់សម្បូរទៅដោយធនធានធម្មជាតិ និងផ្លូវដឹកជញ្ជូន។ ក្រុមនេះត្រូវគេដឹងថា រកបានចំណូលពីការជំរិតទារប្រាក់ ការរុករករ៉ែខុសច្បាប់ និងការគ្រប់គ្រងផ្លូវជួញដូរគ្រឿងញៀន។

តាមការប៉ាន់ស្មាន ក្រុមនេះមានកម្លាំងប្រដាប់អាវុធចន្លោះពី ២ ៥០០ ដល់ ៥ ០០០ នាក់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម