Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុនតែងតាំងសត្វ​ឆ្មា​​​​បន្តវេន​ជាប្រធាននិមិត្តរូប​នៃ​ស្ថានីយ៍រថភ្លើង​​

បានផុស

នៅ

ឆ្មា calico មួយក្បាលឈ្មោះ Yontama ត្រូវបាន​​ជ្រើស​រើស​និង​​​តែងតាំងជាផ្លូវការកាលពីថ្ងៃពុធទី៧មករា ជាប្រធាន​​និមិត្តរូប​នៃ​​ស្ថានីយ៍រថភ្លើង​​ Kishi នៅលើខ្សែរថភ្លើង Kishigawa របស់ក្រុមហ៊ុន Wakayama Electric ដោយបន្តប្រពៃណីមួយនេះជិត២០ ឆ្នាំក្នុងការជួយទាក់ទាញ​ភ្ញៀវទេសចរ​។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន Kyodo

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖Kyodo

នៅក្នុងពិធីមួយដែលប្រារព្ធឡើងនៅ Kinokawa ខេត្ត Wakayama ប្រធានក្រុមហ៊ុនផ្លូវដែកលោក Mitsunobu Kojima បានដាក់មេដាយមួយដែលមានងារថ្មីដល់ Yontama នៅជុំវិញករបស់ឆ្មា ដែលទាក់ទាញការអបអរសាទរពីអ្នកចូលរួម។ ក្រុមហ៊ុនក៏បានណែនាំកូនឆ្មាថ្មីបំផុតរបស់ខ្លួនគឺ Rokutama ផងដែរ។

Yontama បានឡើងជំនួស Nitama ជាប្រភេទឆ្មា calico មួយក្បាលទៀតដែលទទួលមរណភាពកាលពីខែវិច្ឆិកា ហើយចាប់តាំងពីពេលនោះមក វាត្រូវបានតែងតាំងជាប្រធានស្ថានីយ៍កិត្តិយស។ គំនិតផ្តួចផ្តើមនេះ ក៏បានចាប់ផ្តើមនៅឆ្នាំ ២០០៧ នៅពេលដែលខ្សែរថភ្លើងបានតែងតាំង Tama ជាប្រធានស្ថានីយ៍ឆ្មាដំបូងរបស់ខ្លួន និងជាចលនាមួយដែលទាក់ទាញការចាប់អារម្មណ៍ទូទាំងប្រទេស និងការកើនឡើងនៃអ្នកទស្សនា។ ភាពជោគជ័យនេះបានជម្រុញឲ្យផ្លូវដែកដែលកំពុងជួបការលំបាកផ្សេងទៀតនៅទូទាំងប្រទេសជប៉ុន សម្រេចតែងតាំងឆ្មា ឆ្កែ ទន្សាយ និងសត្វដទៃទៀតជាប្រធានស្ថានីយ៍និមិត្តរូប។

លោក Mitsunobu Kojima ប្រធានក្រុមហ៊ុនផ្លូវដែក Wakayama Electric Railway រំពឹងថា Yontama នឹង «ដើរតួនាទីនាំមុខគេជាប្រធានស្ថានីយ៍ ខណៈដែលផ្លូវដែកក្នុងស្រុកកំពុងប្រឈមមុខនឹងចំណុចរបត់នៃការផ្លាស់ប្តូរសំខាន់ៗ»៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអានខាងក្រោមនេះ៖

រញ្ជួយដីកម្រិតខ្លាំង វាយប្រហារភាគខាងលិចប្រទេស ជប៉ុន
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម