ព័ត៌មានអន្ដរជាតិ
មេរៀនពីរុស្ស៊ីវាយប្រហារអ៊ុយក្រែន បង្ខំស៊ុយអែតវិនិយោគលើប្រព័ន្ធការពារដែនអាកាស
រដ្ឋាភិបាលស៊ុយអែតដែលបានរុញប្រទេសនេះក្លាយជាសមាជិកណាតូកាលខែមីនាឆ្នាំ២០២៤ បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសស៊ុយអែតនឹងចំណាយប្រាក់ ១.៦ប៊ីលានដុល្លារ លើវិស័យការពារដែនអាកាស ក្នុងគោលបំណងការពារជាចម្បងដល់ប្រជាជនស្លូតត្រង់ និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល។

រ៉យទ័របានរាយការណ៍ថា ប្រទេសស៊ុយអែត ក៏ដូចជាបណ្តាប្រទេសនៅអឺរ៉ុបភាគច្រើនផ្សេងទៀត បានបណ្តាក់ទុនយ៉ាងច្រើនក្នុងវិស័យការពារជាតិ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំ២០២២។ តែទោះបីជាយ៉ាងណាក៏ដោយ ទឹកដីដ៏ធំរបស់ប្រទេសស៊ុយអែត នៅតែងាយរងពីការគំរាមកំហែងពីលើដែនអាកាស។
រដ្ឋមន្ត្រីការពារជាតិស៊ុយអែត លោក Pal Jonson បានប្រាប់អ្នកសារព័ត៌មាន នៅក្នុងសន្និសីទសន្តិសុខជាតិមួយ នៅភាគខាងជើងប្រទេសស៊ុយអែតថា៖«បទពិសោធន៍ពីសង្រ្គាមនៅអ៊ុយក្រែន បង្ហាញយ៉ាងច្បាស់ថាតើប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំ និងធន់ គឺមានសារៈសំខាន់ខ្លាំងប៉ុណ្ណា?»។
លោកបានលើកឡើងថា ប្រទេសស៊ុយអែតនឹងទិញប្រព័ន្ធការពារដែនអាកាសរយៈចម្ងាយខ្លី ដើម្បីការពារទីក្រុង ស្ពាន រោងចក្រថាមពល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃអាទិត្យ នាយករដ្ឋមន្ត្រីស៊ុយអែត លោក Ulf Kristersson បានរិះគន់រដ្ឋបាលអាមេរិក រឿងវោហាសាស្ត្រគំរាមកំហែង ប្រឆាំងនឹងកោះ Greenland ដែលស្ថិតនៅក្រោមការគ្រប់គ្រងនាពេលបច្ចុប្បន្នរបស់ប្រទេសដាណឺម៉ាក។
លោក បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិកគួរតែអរគុណប្រទេសដាណឺម៉ាក សម្រាប់ការធ្វើជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់អស់រយៈពេលដ៏យូរមកហើយ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២១ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


