Connect with us

ព័ត៌មានអន្ដរជាតិ

ត្រាំ បាន​ឆ្លើយ​ឆ្លង​នៅ​លើ​បណ្តាញ​សង្គម​ខ្លួន ចង់ឱ្យ លោក Rubio ធ្វើជាមេដឹក​នាំ​ប្រទេស​គុយបា

បានផុស

នៅ

ប្រធានាធិបតីសហរដ្ឋអាមេរិក​ លោក ដូណាល់ ត្រាំ បាន​​បង្ហោះសារ​​ម្តង​ទៀត​លើ​បណ្តាញ​សង្គម​របស់​លោក កាល​ពី​ថ្ងៃ​ទី១១ ខែ​មករា ដោយ​​បង្ហាញ​បំណង​​ចង់ឱ្យ​ លោក Marco Rubio (ម៉ារកូ រូប៊ីយ៉ូ) ដែល​ជា​រដ្ឋ​​មន្ត្រី​ការបរទេស​​សហរដ្ឋអាមេរិក ​ធ្វើ​ជា​មេដឹក​នាំ​របស់​ប្រទេស​គុយបា ជាក់​ស្តែង​លោក Rubio មាន​ឪពុក​ម្តាយ​ជា​ជន​អន្តោប្រវេសន៍​​ពី​ប្រទេស​គុយ​បាស្រាប់​។

លោក ត្រាំ និង លោក Rubio, Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមភ្នាក់ងារ AFP បាន​ឱ្យ​ដឹង​ថា ប្រធានាធិបតី លោក ត្រាំ បានឆ្លើយ​ឆ្លង​ជាមួយលោក Cliff Smith នៅ​លើបណ្តាញ​សង្គម​ Social Truth កាល​ពី​ថ្ងៃ​ទី៨ ​របស់​លោក Smith ថា៖ « លោក Rubio នឹង​ក្លាយ​ជា​ប្រធានាធិប​តីនៃ​ប្រទេស​គុយ​បា»! អម​ដោយ​រូប​(Emoji) យំ សើច ផង​ដែរ​។

ត្រាំ​បាន​ឆ្លើយ​ឆ្លង​ថា​៖ «មាន​អី​ ស្តាប់​ទៅ​ល្អតើសម្រាប់​ខ្ញុំ​»។

លោក ត្រាំ​ លើក​ឡើង​មួយ​សប្តាហ៍​ បន្ទាប់​ពី​កង​កម្លាំង​អា​មេ​រិក​បាន​ចាប់​មេ​ដឹក​នាំ​ផ្តាច់​ការ​ វ៉េណេ​ស៊ុយ​អេឡា លោក នីកូឡាស ម៉ាឌូរ៉ូ នៅក្នុង​ប្រតិ​បត្តិ​ការ​មួយ នៅទីក្រុងការ៉ាកាស​ ដែល​បាន​សម្លាប់​ប្រជាជន​វ៉េណេស៊ុយ​អេឡា និង​ជំរុញ​ឱ្យ​មាន​ការ​ប្រើប្រាស់​កម្លាំង​ពី​​គុយបាផង​ដែរ។

តែ​យ៉ាណា រដ្ឋា​ភិ​បាល​​កុម្មុយ​នីស្ត​​គុយ​បា​ ​មិន​ទាន់​​ឆ្លើយ​តប​​ដោយ​ផ្ទាល់​​ទៅ​នឹង​​ការ​លើក​ឡើង​​របស់​​ប្រធា​នា​ធិប​តី​​សហ​អាមេរិក ​​ថា​​​ពល​រដ្ឋ​​អាមេរិក​ អាច​​គ្រប់​គ្រង​​កោះ​​នេះ​​បាន​​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​ភ្លាមៗ​បន្ទាប់​ពី​​​ត្រាំ​បានឆ្លើយ​ឆ្លង​​ផុស្ត៍នោះ​មក រដ្ឋ​មន្ត្រី​ការ​បរទេស​គុយ​បា​ លោក​ Bruno Rodriguez បាន​ទទូច​ថា​៖ «ភាព​ត្រឹម​ត្រូវ និង​យុត្តិធម៌​គឺនៅ​​ខាង​គុយ​បា»។

លោក ​ Bruno Rodriguez ​ បាន​ផុស្ត៍​នៅ​លើ​បណ្តាញ​សង្គម​ X ថា​៖ «សហ​រដ្ឋ​អា​មេរិក​ប្រព្រឹត្ត​ដូច​​ឧក្រិដ្ឋកម្ម​ ដែល​គ្រប់​គ្រងមិន​បាន​ វា​ជា​ការ​​គំរាម​កំហែង​ដល់​សន្តិភាព និង​សន្តិសុខ មិន​ត្រឹម​តែ​នៅ​ក្នុង​ប្រទេស​គុយ​បា​និង​អឌ្ឍ​គោល​នេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទូទាំង​ពិភព​លោក»៕

ប្រែ​សម្រួល៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម