កីឡា
Pro Esports ស្គាល់រសជាតិពានលើកដំបូង ក្រោយឈ្នះជើងឯកថ្នាក់ជាតិ
ក្រុមកីឡាអេឡិចត្រូនិក Pro Esports បានឈ្នះពានរង្វាន់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ក្រុម បន្ទាប់ពីបានឈ្នះការប្រកួតកីឡាអេឡិចត្រូនិកថ្នាក់ជាតិ ឆ្នាំ ២០២៥ កាលពីយប់ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ ២០២៦។

មុនពេលក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិនេះ ក្រុម Pro Esports ធ្វើបានយ៉ាងល្អឥតខ្ចោះគិតចាប់តាំងពី វគ្គសន្សំពិន្ទុក្នុងពូលរហូតដល់វគ្គផ្តាច់ព្រ័ត្រ ដោយមិនស្គាល់បរាជ័យទាល់តែសោះពោលគឺឈ្នះគ្រប់ការប្រកួតតែម្តង។
គិតចាប់តាំងពីឆ្នាំ ២០២៣ រហូតដល់ ដើមឆ្នាំ ២០២៦ ក្រុម Pro Esports ធ្លាប់បានចូលរួមប្រកួតព្រឹត្តិការណ៍ចំនួន ៩ លើកហើយ ប៉ុន្តែមិនធ្លាប់ឈ្នះពានឡើយ។ ទើបតែដើមឆ្នាំ ២០២៦នេះ ពួកគេបានឈ្នះជើងឯកជាលើកដំបូង។

ការប្រកួត កីឡាអេឡិចត្រូនិកជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ ២០២៥ ចាប់ពីថ្ងៃទី៥ ដល់ ថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៥ នៅមជ្ឈមណ្ឌលកីឡា T.Y Media Esports Center ដោយមានចំនួន ៤ វិញ្ញាសា គឺ eFootball Mobile, eFootball Console, Valorant និង Mobile Legends: Bang Bang។

សម្រាប់វិញ្ញាសា eFootball Mobile មានកីឡាករចំនួន ១២៦១នាក់ បានចុះឈ្មោះចូលរួមប្រកួត។ វិញ្ញាសា eFootball Console មានកីឡាករចំនួន ១២៥នាក់ បានចុះឈ្មោះចូលរួមប្រកួត។ វិញ្ញាសា Valorant មានចំនួន ១៩ ក្រុម ស្មើកីឡាករ ១១៤នាក់ បានចុះឈ្មោះចូលរួមប្រកួត និង វិញ្ញាសា Mobile Legends: Bang Bang មានចំនួន ៣៣៥ ក្រុម ស្មើកីឡាករ ១៨៧៥នាក់ បានចុះឈ្មោះចូលរួមប្រកួត។

ជ័យលាភី និង ប្រាក់រង្វាន់ ទាំង ៤ វិញ្ញាសា
វិញ្ញាសា eFootball Mobile
- លេខ១៖ កីឡាករ តាង វិសាល ទទួលបាន ពាន មេដាយមាស និងប្រាក់រង្វាន់ ២,០០០,០០០ រៀល
- លេខ២៖ កីឡាករ ថា ឆេងឡាយ ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ១,២០០,០០០ រៀល
- លេខ៣៖ កីឡាករ វុទ្ធសិរី សម្បត្តិឧត្តម ទទួលបាន មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៨០០,០០០ រៀល

វិញ្ញាសា eFootball Console
- លេខ១៖ កីឡាករ តាំង គីមស៊ុង ទទួលបាន ពាន មេដាយមាស និងប្រាក់រង្វាន់ ២,០០០,០០០ រៀល
- លេខ២៖ កីឡាករ ផាន វិសិទ្ធ ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ១,២០០,០០០ រៀល
- លេខ៣៖ កីឡាករ សុខ ច័ន្ទឌីណា ទទួលបាន មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ៨០០,០០០ រៀល

វិញ្ញាសា Valorant
- លេខ១៖ ក្រុម Galaxy Reign ទទួលបាន ពាន មេដាយមាស និងប្រាក់រង្វាន់ ៦,០០០,០០០ រៀល
- លេខ២៖ ក្រុម Team CallMe ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ៤,០០០,០០០ រៀល
- លេខ៣៖ ក្រុម 24Kittens ទទួលបាន មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ២,០០០,០០០ រៀល

វិញ្ញាសា Mobile Legends: Bang Bang
- លេខ១៖ ក្រុម Pro Esports ពាន មេដាយមាស និងប្រាក់រង្វាន់ ៦,០០០,០០០ រៀល
- លេខ២៖ ក្រុម Duck Rice esports ទទួលបាន មេដាយប្រាក់ និងប្រាក់រង្វាន់ ៤,០០០,០០០ រៀល
- លេខ៣៖ ក្រុម Valhalla មេដាយសំរិទ្ធ និងប្រាក់រង្វាន់ ២,០០០,០០០ រៀល

អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


