ព័ត៌មានអន្ដរជាតិ
អាមេរិក ផ្តល់រង្វាន់ ២៥លានដុល្លារ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនដៃស្តាំលោក ម៉ាឌូរ៉ូ
បន្ទាប់ពីការចាប់ខ្លួនមេដឹកនាំវ៉េណេស៊ុយអេឡា នីកូឡាស់ ម៉ាឌូរ៉ូ កាលពីដើមខែមករា ដោយចោទប្រកាន់ជាមេគ្រឿងញៀន ឥឡូវសហរដ្ឋអាមេរិក បានប្រកាសផ្តល់ប្រាក់រង្វាន់រហូតដល់២៥លានដុល្លារ សម្រាប់ព័ត៌មានឈានដល់ការចាប់ខ្លួនដៃស្តាំរបស់លោក ម៉ាឌូរ៉ូ គឺបុរសម្នាក់មានឈ្មោះ Diosdado Cabello Rondón ដែលបច្ចុប្បន្នកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ យុត្តិធម៌និងសន្តិភាព។

តាមការផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យទី១១ខែមករាឆ្នាំ២០២៦ ក្រសួងការបរទេសអាមេរិកបានចេញ Poster តាមចាប់ខ្លួនលោក Rondón ក្រោមការចោទប្រកាន់ស្រដៀងនឹងលោកម៉ាឌូរ៉ូដែរ។
រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ចោទថា បុរសវ័យ៦២ឆ្នាំម្នាក់នេះគឺជាមេគ្រឿងញៀននិងជាមន្ត្រីកំពូលពុកលួយ ដែលឃុបឃិតគ្នាជាមួយមន្ត្រីជាន់ខ្ពស់វ៉េណេស៊ុយអេឡាផ្សេងទៀត។
ក្នុង Poster តាមចាប់ខ្លួននោះ អាមេរិកអះអាងថា Rondón បានរួមគំនិតក្បត់ក្នុងអំពើភេរវកម្មគ្រឿងញៀន, រួមគំនិតក្បត់ក្នុងការនាំចូលកូកាអ៊ីន និងរួមគំនិតក្បត់ក្នុងការប្រើប្រាស់និងកាន់កាប់កាំភ្លើងយន្ត ព្រមទាំងឧបករណ៍បំផ្លិចបំផ្លាញ ដើម្បីបម្រើដល់បទល្មើសគ្រឿងញៀន។

មិនត្រឹមប៉ុណ្ណឹង អាមេរិកក៏ចោទដែរថា Rondón គឺជាអ្នកគ្រប់គ្រងកងកម្លាំងសន្តិសុខ ដែលបានប្រព្រឹត្តការរំលោភសិទ្ធិមនុស្សយ៉ាងធំធេង រួមមានទាំងការសម្លាប់ប្រជាពលរដ្ឋស៊ីវិល ការរំលោភបំពានផ្លូវភេទលើកុមារីនិងស្ត្រី ព្រមទាំងការដាក់ព័ស្តុតាងនិងអាវុធបង្កាច់បង្ខូចមនុស្សស្លូតត្រង់ផងដែរ។
សូមជម្រាបថា កាលពីឆ្នាំ២០២០ អាមេរិកក៏ផ្តល់រង្វាន់ផងដែរសម្រាប់ការចាប់ខ្លួន Rondón ប៉ុន្តែកាលនោះ ប្រាក់រង្វាន់នៅត្រឹម១០លានដុល្លារប៉ុណ្ណោះ។
យ៉ាងណា កាលពីចុងសប្តាហ៍ អាមេរិកបានដំឡើងប្រាក់រង្វាន់ដល់ទៅ២៥លានដុល្លារ ក្រោយលោកត្រាំ បើកប្រតិបត្តិការនៅទីក្រុងការ៉ាកាស ចាប់ខ្លួនលោកម៉ាឌូរ៉ូនិងភរិយា៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


