សេដ្ឋកិច្ច
ការដោះដូរទំនិញកម្ពុជា-វៀតណាម សម្រេចបាន ៧,៧ ពាន់លានដុល្លារ នៅឆ្នាំ ២០២៥
ការដោះដូរទំនិញកម្ពុជា-វៀតណាមសម្រេចបានប្រមាណ ៧,៧ ពាន់លានដុល្លារ នៅក្នុងឆ្នាំ ២០២៥ ធ្លាក់ចុះជិត ១% ធៀបនឹងឆ្នាំ ២០២៤ ដែលមានទំហំ ៧,៨។ នេះបើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា(GDCE)។

ទិន្នន័យរបស់ GDCE បង្ហាញថា នៅក្នុងឆ្នាំ ២០២៥ កម្ពុជានាំចេញទៅវៀតណាមមានទំហំទឹកប្រាក់ប្រមាណ ៣,៧២ ពាន់លានដុល្លារ កើនឡើង ០,៨២% ចំណែកឯវៀតណាមនាំចូលមកវិញ មានតម្លៃ ៤ ពាន់លានដុល្លារ ធ្លាក់ចុះ ២,៥៣%។
ផលិតផលសំខាន់ៗ ដែលកម្ពុជា នាំទៅវៀតណាម រួមមានដូចជា ស្រូវ កៅស៊ូ ស្វាយចន្ទី ដំឡូងមី ពោត ចេក ស្វាយ ថ្នាំជក់ចំណែកវៀតណាម នាំមកវិញ មានដូចជា សម្ភារសំណង់ គ្រឿងម៉ាស៊ីន ប្រេងឥន្ធនៈ ខបករណ៍អេឡិចត្រូនិក-អគ្គិសនី ជីកសិកម្ម គ្រឿងទេស និងបន្លែ ផ្លែឈើ ជាដើម។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម មានប្រសាសន៍ថា កម្ពុជា-វៀតណាមបានចុះហត្ថលេខាលើកិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី ២០២៥-២០២៦ ដើម្បីជំរុញគោលដៅនៃការបង្កើនទំហំពាណិជ្ជកម្មឱ្យដល់ ២០ ពាន់លានដុល្លារ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាប្រាប់កម្ពុជាថ្មីថា កម្ពុជានាំចេញកសិផលទៅវៀតណាម មានកំណើន ដោយសារតែកិច្ចព្រៀមព្រៀងពាណិជ្ជកម្មអន្តរជាតិមួយចំនួន គឺផ្អែកលើកត្តាអាកាសធាតុដែលបានធ្វើឱ្យប៉ះពាល់ដល់ការប្រមូលផលនៅវៀតណាម និងប្រទេសថៃ ដែលធ្វើឱ្យកម្ពុជានាំចេញបានច្រើន ជាពិសេសកសិផលស្បៀងអាហារ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


