Connect with us

ជីវិតកម្សាន្ដ

ពេជ្រ សូលីកា អះអាងថា ខ្លួនពិតជាទទួលដឹងនូវទឹកចិត្តស្នេហាវប្បធម៌ជាតិពីបេះដូង ទេព បូព្រឹក្ស ក្រោយចូលរួមកម្មវិធី «ខ្លឹមនៃព្រះនគរ»

បានផុស

នៅ

តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង បន្ទាប់ពីឃើញមិត្តរួមអាជីព គឺអ្នកនាង ទេព បូព្រឹក្ស និងលោក G-Devith ជោគជ័យក្នុងការរៀបចំព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «ខ្លឹមនៃព្រះនគរ» និងទទួលបានការគាំទ្រខ្លាំង។

តួយ៉ាង នេះមិនមែនជាលើកទីមួយឡើយ សម្រាប់ការចូលរួមចំណែកលើកតម្កើងតម្លៃវប្បធម៌ជាតិ ពិសេស តាមរយៈបទចម្រៀង ដែលឆ្លុះបញ្ចាំងពីតថភាពពិតនៃប្រវត្តិសាស្ត្រជាតិខ្មែរក្នុងសម័យកាលនគរដ៏រុងរឿង និងការរៀបចំព្រឹត្តិការណ៍វប្បធម៌មួយកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការកត់សម្គាល់ មហាជនអ្នកគាំទ្រនិងសិល្បករសិល្បការិនីខ្មែរជាច្រើន បានបង្ហាញវត្តមានចូលរួមគាំទ្រយ៉ាងច្រើនកុះករអបដោយសម្លេងចូលរួមអបអរសាទរចំពោះព្រឹត្តិការណ៍វប្បធម៌ដ៏អស្ចារ្យ «ខ្លឹមនៃព្រះនគរ» ដែលតារាចម្រៀង ទេព បូព្រឹក្ស បានរៀបចំឡើងយ៉ាងលេចធ្លោបំផុត។

ដោយឡែក អ្នកនាង ពេជ្រ សូលីកា បានរៀបរាប់ទាំងក្តីរំភើបថា “ឯងធ្វើវាបានល្អបំផុតហើយ គ្នាសប្បាយចិត្តពេលឃើញឯងមានក្ដីសុខជាមួយអ្វីដែលឯង ចង់ធ្វើចេញពីបេះដូងឯង មិនថាក្នុងកាលៈទេសៈណាមិត្តម្នាក់នេះ តែងតែគាំទ្រត្រេកអរហើយគោរពតាមការសម្រេចចិត្តរបស់ឯងជានិច្ច”។

តារាចម្រៀង ពេជ្រ សូលីកា បានបន្ថែមថា “គ្នាពិតជាបានទទួលនូវអារម្មណ៍ចេញពីបេះដូងដែលស្នេហាវប្បធម៌ជាតិពិតមិនក្លែងបន្លំមួយវិនាទីណារបស់ឯងពិតៗ ឯងធ្វើចេញពីចិត្តនឹងបេះដូងទើបឯងទទួលបានក្ដីស្រលាញ់ដ៏កក់ក្ដៅមួយនេះ I’m so proud of you ,Tep Boprek”។

បើតាមការអះអាងពីសំណាក់តារាចម្រៀង ទេព បូព្រឹក្ស បានឱ្យដឹងថា សម្រាប់ថវិកាដែលប្រមូលបានពីការលក់សំបុត្រនឹងត្រូវបរិច្ចាគជូនទៅមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ពជួរមុខ ។ អ្នកនាង ទេព បូព្រឹ ក្ស បានបញ្ជាក់ឱ្យដឹងទៀតថា “ពួកយើងនឹងរួបរួមគ្នាបង្កើតប្រវត្តិសាស្រ្តនៃយុគសម័យថ្មីក្នុងស្មារតីខ្មែររួបរួមគ្នា” ។

« ខ្លឹមនៃព្រះនគរ » អាចចាត់ទុកជាព្រឹត្តិការណ៍វប្បធម៌លើកទី២ ដែលតារាចម្រៀងទាំង ២ដួងនេះ រៀបចំឡើង ក្នុងគោលបំណងលើកស្ទួយតម្លៃវប្បធម៌ជាតិ និងបំផុសឱ្យសាធារណជនខ្មែរ រួបរួមរក្សា ឱ្យតម្លៃ ខណៈថវិកាដែលប្រមូលបានពីការលក់សំបុត្រនឹងត្រូវបរិច្ចាគជូនទៅមូលនិធិសប្បុរសធម៌ ដើម្បីជួយដល់វីរកងទ័ពជួរមុខ។ អ្នកនាង ទេព បូព្រឹ ក្ស សង្កត់ធ្ងន់ថា “ពួកយើងនឹងរួបរួមគ្នាបង្កើតប្រវត្តិសាស្រ្ត នៃយុគសម័យថ្មីក្នុងស្មារតីខ្មែររួបរួមគ្នា”។

ចំណែក ព្រឹត្តិការណ៍វប្បធម៌លើកទី១ គឺជាការសម្ភោធ MV បទ «ទេវរាជ» កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ក៏មានការគាំទ្រយ៉ាងផុសផុលផងដែរ។ ព្រឹត្តិការណ៍នោះ មានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមជាមួយសម្តេចព្រះរាជបុត្រី ព្រះអនុជ នរោត្តមអរុណរស្មី សមាជិកព្រឹទ្ធសភា និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានយាង និងអញ្ជើញជាអធិបតី ក៏ដូចជាវត្តមាន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី សិល្បករ សិល្បការិនី និងទស្សនិជនប្រហែល ៣០០០នាក់៕ ដោយ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម