Connect with us

ព័ត៌មានជាតិ

លោក ឱម យ៉ិនទៀង ថា ការប្រកាសទ្រព្យ និងបំណុល ជាឧបករណ៍រារាំងការប្រព្រឹត្តអំពើពុករលួយ

បានផុស

នៅ

ការប្រកាសទ្រព្យសម្បត្តិ និងបំណុល លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានអះអាងថា គឺជាឧបករណ៍រារាំងដល់ការប្រព្រឹត្តអំពើពុករលួយ តាមរយៈការរៀបចំនូវទ្រព្យសម្បត្តិរបស់ខ្លួនដោយមានប្រភពច្បាស់លាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឱម យ៉ិនទៀង លើកឡើងថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ត្រូវបានបង្កើតឡើងដើម្បីជាឧបករណ៍រារាំង និងទប់ស្កាត់ការប្រព្រឹត្តអំពើពុករលួយ និងអាចជួយដល់សាមីខ្លួនម្នាក់ៗ គិតពិចារណាក្នុងការរៀបចំទ្រព្យសម្បត្តិរបស់ខ្លួនឱ្យមានឯកសារ និងមានប្រភពច្បាស់លាស់ស្អាតស្អំ។

លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា ការប្រកាសទ្រព្យសម្បត្តិ និងបំណុល ក៏បានកំណត់ពីសមាសភាពបុគ្គលដែលជាប់កាតព្វកិច្ចប្រកាសទ្រព្យសម្បត្តិ និងបំណុល ដែលមានបែបបទ និងនីតិវិធីនៃការប្រកាស ត្រូវបានកំណត់ដោយសេចក្តីសម្រេចរបស់អង្គភាពប្រឆាំងអំពើពុករលួយ។

មូលហេតុនៃការប្រកាសទ្រព្យសម្បត្តិ និងបំណុល គឺធ្វើឡើងរួមមានការប្រកាសរៀងរាល់២ឆ្នាំម្តង ត្រូវបានទទួលតំណែងថ្មី លាលែងពីមុខតំណែង ឬចប់អាណត្តិ បញ្ឈប់ពីមុខតំណែង ចូលនិវត្តន៍ តាមការកំណត់របស់អង្គភាពប្រឆាំងអំពើពុករលួយ និង តម្រូវការស៊ើបអង្កេត។ ជាក់ស្ដែង ក្នុងពេលមករានេះ ពោលគឺចាប់ពីថ្ងៃទី១ ដល់ទី៣១ ខែមករា ឆ្នាំ២០២៦ អង្គភាពប្រឆាំងអំពើពុករលួយ កំពុងបើកការទទួលយកឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល សម្រាប់របប២ឆ្នាំ។

តាមទិន្នន័យពីអង្គភាពប្រឆាំងអំពើពុករលួយ រយៈពេល១២ថ្ងៃ នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលឯកសារប្រកាសទ្រព្យ សម្បត្តិ និងបំណុល ចំនួន ១២ ២៤៥រូប ក្នុងចំណោមអ្នកជាប់កាតព្វកិច្ចសរុប ១៩ ៨៨៧រូប៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម