ព័ត៌មានជាតិ
ឧស្សាហកម្មផលិតឱសថក្នុងស្រុកចំនួន ៤ ពង្រឹងសមត្ថភាពប្រជែងការវាយលុកឱសថនាំចូល
ក្នុងមួយឆ្នាំៗ ឱសថដែលចរាចរណ៍ក្នុងប្រទេសកម្ពុជាជាង ៩០% ត្រូវបាននាំចូលពីក្រៅប្រទេស។ កម្ពុជាមានសហគ្រាសផលិតឱសថក្នុងស្រុកជាង ១០ កន្លែង។ នេះបើតាមមន្រ្តីក្រសួងសុខាភិបាល ដែលបានរួមចំណែកពង្រឹងនិងពង្រីកឯករាជ្យភាពផ្នែកសុខុមាលភាពក្នុងប្រទេសកម្ពុជា។
សហគ្រាស ប៉េប៉េអឹម
សហគ្រាសផលិតឱសថប៉េប៉េអឹមបានឈរជើងជាង ៣០ ឆ្នាំតាំងពីឆ្នាំ ១៩៩៦ ជាសហគ្រាសផលិតឱសថមុនគេនៅក្នុងប្រទេសកម្ពុជា។
ឱសថរបស់សហគ្រាសប៉េប៉េអឹមក្រៅពីផលិតលក់ចែកចាយនៅក្នុងស្រុក ក៏បានចរាចរណ៍នាំចេញទៅប្រទេសមួយចំនួន ជាពិសេសប្រទេសនៅទ្វីបអាហ្រ្វិក។ គីណាល់ ជាឱសថបំបាត់ការឈឺចាប់ឈានមុខគេដែលពលរដ្ឋស្គាល់ជាទូទៅ ដែលផលិតដោយសហគ្រាសផលិតឱសថប៉េប៉េអឹម។


ផ្តល់បទសម្ភាសដល់កម្ពុជាថ្មីនៅក្នុងកម្មវិធី Grow under peace លោកឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានអគ្គនាយក្រុមហ៊ុនផលិតឱសថ ប៉េប៉េអឹមបានឱ្យដឹងថា បច្ចុប្បន្នសហគ្រាសអាចផលិតឱសថបានច្រើនជាង ២០០ មុខ និងកំពុងពង្រីកខ្សែសង្វាក់ផលិតកម្មផលិតឱសថមួយចំនួនផ្សេងទៀតដូចជា ថ្នាំដាក់ភ្នែក តេផ្កាម្រេចដែលជួយបញ្ចេញជាតិពុលក្នុងខ្លួន ទឹកញមកបន្ទំបង្កើតជីវចម្រុះ និងឱសថដែលផលិតចេញពីរុក្ខជាតិខ្មែរ ដូចជា ចេញពីញ និងប្រទាលថ្លើមឆ្កែខ្មៅជាដើម។
សហគ្រាសផលិតឱសថអឺហ្វាក់
សហគ្រាសផលិតឱសថអឺហ្វាក់ បានចាប់ផ្តើមដំណើរការផលិតឱសថអំឡុងឆ្នាំ ២០០៣។ ចក្ខុវិស័យរបស់សហគ្រាសក្នុងស្រុកនេះគឺចូលរួមលើកកម្ពស់សុខុមាលភាពដល់ប្រជាជនកម្ពុជា។

សហគ្រាសផលិតឱសថ ជា ចំណាន
សហគ្រាសផលិតឱសថ ជា ចំណាន ក៏បានចូលរួមអភិវឌ្ឍឧស្សាហកម្មផលិតឱសថក្នុងប្រទេសកម្ពុជាជាង ២០ ឆ្នាំមកហើយ។ សហគ្រាសមានផលិតឱសថដូចជា ថ្នាំក្តៅខ្លួន សេរ៉ូក្អក ថ្នាំបៀមបំបាត់ឈឺក ថ្នាំទម្លាក់ព្រូន សរុបច្រើនជាង ២៥៥ ប្រភេទ។
លោក ជា ចំណាន ម្ចាស់សហគ្រាសផលិតឱសថ ជា ចំណាន បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា សហគ្រាសមានផែនការជំរុញការផលិតឱសថជាច្រើនមុខថែមទៀតដូចជា ថ្នាំដុសធ្មេញ សាប៊ូដុសខ្លួន បំពង់ហឺត និងប្រេងខ្យល់ជាដើម។

សហគ្រាស អាយលែន ឡាបូរ៉ាទ័រ
សហគ្រាស អាយលែន ឡាបូរ៉ាទ័រ បានបើករោងចក្រផលិតឱសថនៅចុងឆ្នាំ ២០២៥ គោលដៅពង្រឹងឧស្សាហកម្មផលិតឱសថតាមស្តង់ដារអន្តរជាតិ។
លោក ជា នៀបយ៉ានិត នាយកប្រតិបត្តិ (CEO) នៃសហគ្រាស អាយលែន ឡាបូរ៉ាទ័រ បានរំលឹកពីការបង្កើតសហគ្រាសនេះ ដើម្បីពង្រឹងអត្តសញ្ញាណផលិតផលខ្មែរ និងជួយប្រជាជនខ្មែរឱ្យទទួលបានឱសថមានគុណភាពខ្ពស់ និងមានតម្លៃសមរម្យ៕

-
ព័ត៌មានជាតិ១៩ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


