ព័ត៌មានអន្ដរជាតិ
ឆ្នាំ២០២៥ សង្គ្រាមសឹងគ្រប់ទិស សម្លាប់មនុស្សជិត កន្លះលាននាក់
ឆ្នាំ២០២៥កន្លងទៅ ជាឆ្នាំដែលពិភពលោកពោរពេញដោយសង្គ្រាមជុំទិស មិនថានៅអឺរ៉ុប អាហ្វ្រិកនិងមជ្ឈិមបូព៌ា សូម្បីនៅអាស៊ីអាគ្នេយ៍ក៏ថៃ បើកការឈ្លានពានកម្ពុជាដែរ។

ពាក្យថាសង្គ្រាមគ្មានអ្វីចំណេញឡើយ មានតែការខាតបង់ ភាពសោកសង្រេងនិងវិនាសកម្មប៉ុណ្ណោះ។ តាមទិន្នន័យពីអង្គការសហប្រជាជាតិ (UN) និងគម្រោងទិន្នន័យទីតាំងជម្លោះប្រដាប់អាវុធ និងព្រឹត្តិការណ៍ (ACLED) បានបង្ហាញថា ក្នុងឆ្នាំ២០២៥ មនុស្សប្រហែលពី ៣៦៥ ០០០ ទៅ៤៦០ ០០០នាក់ ត្រូវស្លាប់ដោយសារសង្គ្រាមនៅជុំវិញពិភពលោក។
ទិន្នន័យដដែលបង្ហាញថា នៅឆ្នាំ២០២៥ ជាមធ្យមមានមនុស្សជាង ១ ០០០ នាក់ស្លាប់ក្នុងមួយថ្ងៃ ដោយសារសង្គ្រាមនៅទូទាំងពិភពលោក ដែលនេះមិនទាន់គិតបញ្ចូលនូវមនុស្សរាប់លាននាក់ដែលរងរបួស ពិការ និងបាត់បង់ជម្រកផង។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគឺជាសមរភូមិដែលបង្ហូរឈាមខ្លាំងជាងគេបំផុត ដោយក្នុងឆ្នាំ២០២៥ មានមនុស្សស្លាប់ប្រហែល ២០០ ០០០ ទៅ ២៥០,០០០ នាក់ ខណៈតួលេខនេះបូករួមទាំងទាហានទាំងសងខាង និងជនស៊ីវិល។
ចំណែកក្នុងតំបន់មជ្ឈិមបូព៌ាវិញ សង្គ្រាមនៅហ្គាហ្សា លីបង់ និងអ៊ីស្រាអែលក្នុងឆ្នាំ២០២៥ បានសម្លាប់មនុស្សប្រហែល ៦០ ០០០ ទៅ ៨០ ០០០នាក់ ដែលភាគច្រើនលើសលប់ជាជនស៊ីវិល ពិសេសបន្ទាប់ពីជម្លោះរីករាលដាលចូលដល់ប្រទេសលីបង់ពេញទំហឹង។

រីឯសង្គ្រាមនៅស៊ូដង់ ដ្បិតតែសង្គ្រាមនេះ ពិភពលោកហាក់មិនខ្វាយខ្វល់មិនសូវនិយាយដល់ ប៉ុន្តែវាពោរពេញដោយភាពសាហាវយង់ឃ្នងបំផុត។
ក្នុងឆ្នាំ២០២៥ មានមនុស្សប្រហែល ៤០ ០០០ ទៅ ៦០ ០០០ នាក់ ស្លាប់ដោយសារការប្រយុទ្ធគ្នាដោយផ្ទាល់ និងអំពើប្រល័យពូជសាសន៍នៅតំបន់ Darfur។
ក្រៅពីនេះ នៅមីយ៉ាន់ម៉ាឯណោះ ការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាលនិងក្រុមតស៊ូ ក៏បានសម្លាប់មនុស្សប្រហែល ១៥ ០០០ ទៅ ២០,០០០ នាក់ផងដែរ ក្នុងឆ្នាំ ២០២៥ ខណៈនៅអេត្យូពី និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ជម្លោះតំបន់នេះបានសម្លាប់មនុស្សប្រហែល ៣០ ០០០ នាក់ បន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


