ព័ត៌មានអន្ដរជាតិ
អាមេរិកបង្កើនការតាមដានឃ្លាំមើលសកម្មភាពគ្រឿងញៀន នៅម៉ិកស៊ិក និង អាមេរិកឡាទីន
រដ្ឋបាលអាកាសចរណ៍សហព័ន្ធសហរដ្ឋអាមេរិក (FAA) បានចេញសេចក្តីជូនដំណឹងដល់ក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសម៉ិកស៊ិក និងបណ្តាប្រទេសអាមេរិកភាគកណ្តាលមួយចំនួនទៀត គប្បីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសកម្មភាពយោធារបស់ខ្លួន ដោយយកលេសថា វាគ្រាន់តែការរុករកគ្រឿងញៀន នៅតំបន់អេក្វាទ័រ (អាមេរិកខាងត្បូង) និងកូឡុំប៊ី ប៉ុណ្ណោះ។

FAA ចាប់តាំងពីថ្ងៃសុក្រ បានចេញផ្សាយការព្រមានជាបន្តបន្ទាប់ ចំពេលដែលការបង្កើនកម្លាំងយោធាអាមេរិក កំពុងបន្តនៅក្នុងតំបន់អាមេរិកឡាទីន រួមទាំងការវាយប្រហារដោយយោធាអាមេរិកលើប្រទេសវ៉េណេស៊ុយអេឡា។
ជាពិសេស ការព្រមានរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ចំពោះគុយបា ពីការគំរាមកំហែដល់ការវាយប្រហារប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក និងកូឡុំប៊ី ដែលបន្សល់ទុកជាច្រើននៅក្នុងតំបន់។
មិនតែប៉ុណ្ណោះ FAA បានចេញការព្រមានពីស្ថានភាពដែលអាចមានគ្រោះថ្នាក់ នៅក្នុងតំបន់មួយចំនួន រួមទាំងផ្នែកខាងលើនៃមហាសមុទ្រប៉ាស៊ីហ្វិក និងឈូងសមុទ្រកាលីហ្វ័រញ៉ា [California] ដែលត្រូវបានគេស្គាល់ថាជាសមុទ្រ Cortes ។
គួរឱ្យដឹងផងដែរថា FAA ចេញសេចក្តីព្រមានកាលពីថ្ងៃសុក្រ វាមានរយៈពេល ៦០ថ្ងៃ។
យោងតាម Al Jazeera ឱ្យដឹងថា បន្ទាប់ពីការវាយប្រហារថ្ងៃទី៣ ខែមករា របស់យោធាអាមេរិកលើរដ្ឋ ការ៉ាកាស និងការចាប់ខ្លួនប្រធានាធិបតី វ៉េណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ និងភរិយា លោក ត្រាំ បានលើកឡើងពីលទ្ធភាពនៃសកម្មភាពយោធាផ្សេងទៀតនៅក្នុងតំបន់ រួមទាំងប្រឆាំងនឹងប្រទេសកូឡុំប៊ីផងដែរ។
គួរឱ្យដឹងផងដែរ លោក ត្រាំ បានលើកឡើងកាលពីសប្តាហ៍មុនថា ក្រុមជួញដូរគ្រឿងញៀនកំពុងដំណើរការក្នុងប្រទេសម៉ិកស៊ិក ហើយសហរដ្ឋអាមេរិក ឥឡូវនេះនឹងចាប់ផ្តើមវាយលុកក្នុងប្រទេសនេះ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកគេ ជាពិសេសការដាក់ពង្រាយកម្លាំងយោធាអាមេរិកជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងក្រុមអ្នកជួញដូរគ្រឿងញៀន៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


