ជីវិតកម្សាន្ដ
អ្នកនាង នៅ សូនិតា វិលសម្តែងវិញក្នុងបំណង “សិល្ប:ដើម្បីស្មារតីស្នេហាជាតិ” តាមរយៈរឿង «សោកនាដកម្មភ្នំខ្មោច» និងអំពាវនាវអ្នកសិល្បៈចូលរួម
អតីតតារាសម្តែងអ្នកនាង នៅ សូនិតា និងជាអនុប្រធានសមាគមសិល្បករខ្មែរ បានចេញមុខអំពាវនាវដល់មហាជនអ្នកគាំទ្រ និងសិល្បករសិល្បការិនីចូលរួមគាំទ្ររឿងប្រវត្តិសាស្រ្ត “សោកនាដកម្មភ្នំខ្មោច” ខណៈសូម្បីខ្លួនផ្ទាល់ ក៏បានចូលរួមក្នុងការសម្តែងវណ្ណកម្មរឿងនេះដែរ។

កាលពីថ្ងៃទី ០៤ ខែមករា ឆ្នាំ២០២៦ កន្លងទៅ ផលិតកម្ម LD បានរៀបចំពិធីបើកកាមេរ៉ារឿង «សោកនាដកម្មភ្នំខ្មោច» និង បានចាប់ផ្តើមថតភាពយន្តខាងលើនេះជាផ្លូវការហើយដែរ ខណៈក្នុងចំណោមនោះ ក៏មានការចូលរួមសម្តែងដោយតារាសម្តែងថ្មីចាស់ប្រុសស្រីជាច្រើនរូប ដែលសុទ្ធសឹងតែមានទេពកោសល្យក្នុងវិស័យសិល្បៈ និងមានវត្តមានចូលរួមសម្តែងពីអតីតតារាសម្តែង នៅ សុនិតា ដូចគ្នា ក្រោយការខកខានសម្តែងអស់ជាច្រើនឆ្នាំ បន្ទាប់ពីតារាស្រីរូបនេះ បានចាប់ដៃសាងគ្រួសារនឹង។

អ្នកនាង នៅ សូនិតា បានរៀបរាប់ថា រូបភាពខ្លះៗនាពិធីបើក camera និង សកម្មភាពថតខ្សែភាពយន្តខ្នាតធំរបស់ផលិតកម្ម LD ដែលបង្ហាញអំពីសោកនាដកម្មមួយដែលបានកើតឡើងនៅភ្នំខ្មោចជួរភ្នំដងរែក សម័យឆ្នាំ១៩៧៨-១៩៨០ ។


អ្នកនាងគូសបញ្ចាក់ថា នេះគឺជារឿងពិតនៃប្រវត្តិសាស្ត្រដ៏សែនឈឺចាប់ចំពោះប្រជាជនខ្មែរជាច្រើនមុឺននាក់ ដែលបានរត់ភៀសខ្លួនទៅកាន់ទីកន្លែងមួយដែលសង្ឃឹមថា គេនឹងមានចិត្តមនុស្សធម៌ សប្បុរសធម៌ អាចពឹងពាក់បាន ប៉ុន្តែមិនដូចការរំពឹង ប្រជាជនជាច្រើនត្រូវបានគេដឹកមកទម្លាក់ និងរុញទម្លាក់ភ្នំបន្ថែមដើម្បីសម្លាប់នៅក្នុងចំការមីននាទល់ដែនកម្ពុជាថៃទីនោះ គឺ « ភ្នំខ្មោច » ភ្នំដែលមានមនុស្សស្លាប់ជាច្រើនមុឺននាក់ ។
អ្នកនាង នៅ សូនិតា បញ្ជាក់ទៀតថា ស្ទើរតែគ្មាននរណាដឹងសោះថា “ប្រជាជនខ្មែរធ្លាប់ទទួលរងគ្រោះដោយការសម្លាប់រង្គាលម្តងទៀត បន្ទាប់ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ សូមជូនពរឱ្យស្នាដៃរបស់ផលិតកម្ម LD ដំណើរការទទួលបានជោគជ័យ ហើយសង្ឃឹមថា ខ្សែរឿងមួយនេះ នឹងក្លាយជាឯក សារប្រវត្តិសាស្ត្រសម្រាប់រំលឹក នៃសេចក្តីឈឺចាប់ដល់រាស្ត្រខ្មែរគ្រប់ជំនាន់ត្រូវចងចាំ ខ្មែរខ្សោយខ្មែរស្លាប់ ខ្មែរបែកបាក់ ខ្មែរអន្តរាយ“។
អ្នកនាងក៏អំពាវនាវដល់សិល្បករសិល្បការិនី មេត្តាត្រៀមលក្ខណៈជួយគាំទ្រនូវវណ្ណកម្មមួយនេះ ជាការលើកទឹកចិត្ត និង លើកស្ទួយវិស័យភាពយន្តខ្មែរ និងសង្កត់ធ្ងន់ថា “សិល្ប:ចិញ្ចឹមសិល្ប: សិល្ប:ដើម្បីស្មារតីស្នេហាជាតិ“៕ ដោយ: ចាន់រ៉ា

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


