ព័ត៌មានអន្ដរជាតិ
រថភ្លើងបុកគ្នានៅអេស្ប៉ាញ ស្លាប់មនុស្ស២១នាក់ និងជាង១០០នាក់ រងរបួស
ប្រទេសអេស្ប៉ាញបានកើតសោកនាដកម្មមួយ ដោយរថភ្លើងល្បឿនលឿន២គ្រឿងបើកបុកគ្នាបណ្តាលឲ្យមនុស្សចំនួន២១នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួស ក្នុងនោះមាន៧៣នាក់របួសធ្ងន់។

តាមការផ្សាយរបស់ BBC, ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅម៉ោង ៦:៥០នាទីល្ងាចថ្ងៃអាទិត្យទី១៨ខែមករាឆ្នាំ២០២៦ ក្បែរតំបន់ Adamuz នៃទីក្រុង Cordoba ភាគខាងត្បូងប្រទេសអេស្ប៉ាញ។
ក្រុមហ៊ុនគ្រប់គ្រងផ្លូវដែក Adif បានឲ្យដឹងថា រថភ្លើងមួយគ្រឿងជារបស់ក្រុមហ៊ុន Iryo បានធ្វើដំណើរចេញពីទីក្រុង Málaga ឆ្ពោះទៅ Madrid បានបើកធ្លាក់ផ្លូវ រួចក៏ចូលទៅគន្លងរបស់រថភ្លើងមួយទៀត ជារបស់ក្រុមហ៊ុន Renfe ដែលបើកមកក្នុងទិសដៅបញ្ច្រាស់គ្នា បណ្តាលឲ្យបុកគ្នាពេញទំហឹងតែម្តង។
ក្រុមហ៊ុន Iryo បញ្ជាក់ថា ពេលកើតហេតុ មានមនុស្សប្រមាណ៣០០នាក់ ជិះក្នុងរថភ្លើងរបស់ខ្លួន។
ជុំវិញសោកនាដកម្មនេះ នាយករដ្ឋមន្ត្រីអេស្ប៉ាញ Pedro Sánchez និយាយថា រដ្ឋាភិបាលកំពុងសហការជាមួយក្រុមសង្គ្រោះបន្ទាន់ ដើម្បីជួយដល់ជនរងគ្រោះ។
ទន្ទឹមនោះ អាជ្ញាធរអេស្ប៉ាញ ក៏កំពុងបើកការស៊ើបអង្កេតផងដែរ ដើម្បីរកមូលហេតុពិតនៃសោកនាដកម្មនេះ ខណៈមានក្តីបារម្ភថា តួលេខមនុស្សស្លាប់ប្រហែលកើនឡើង ព្រោះនៅមានអ្នករបួសធ្ងន់ច្រើន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


