ព័ត៌មានអន្ដរជាតិ
ចិនរកឃើញថា វីរុសបំប្លែងខ្លួនចក្រភពអង់គ្លេស មានប្រភពចេញពីសត្វឆ្កែ
យោងតាមការសិក្សារបស់អ្នកវិទ្យាសាស្ត្រចិនបានឲ្យដឹងថា វីរុសកូរ៉ូណាបំប្លែងខ្លួនមួយប្រភេទ ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស ប្រហែលជាចេញមកពីសត្វឆ្កែ។

ក្រុមអ្នកស្រាវជ្រាវដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បានតាមដានការវិវឌ្ឍន៍ដំបូងនៃវីរុស B117 ដែលបានបង្កឲ្យមានករណីនៃរលកថ្មីនៅក្នុងប្រទេសជាច្រើន។ ពួកគេមិនបានរកឃើញសំណាករបស់វីរុស ដែលប្រមូលបានពីមនុស្សនៅទូទាំងពិភពលោកនោះទេ។
ប៉ុន្តែនៅពេលដែលពួកគេ ពង្រីកការស្រាវជ្រាវទៅដល់សត្វ ពួកគេបានរកឃើញទម្រង់ដើមនៃវីរុស B117 មួយចំនួននៅលើសត្វឆ្កែ រួមទាំងសំណាកមួយដែលយកបាននៅសហរដ្ឋអាមេរិកកាលពីខែកក្កដាផងដែរ។

សាស្ត្រាចារ្យ Chen Luonan និងសហសេវិកនៅមន្ទីរពិសោធន៍ State Key Laboratory of Cell Biology បានសរសេរថា “ប្រភេទដើមនៃវីរុសបំប្លែងខ្លួននេះ មានជាប់ពាក់ព័ន្ធទៅនឹងវីរុសបំប្លែងខ្លួន B117 ដើម នៅក្នុងពពួកសត្វឆ្កែ ហើយពួកគេអាចចម្លងទៅមនុស្សបន្ទាប់ពីរយៈពេលនៃការកំឡាយមេរោគយ៉ាងឆាប់រហ័ស”។

ការលេចឡើងនៃវីរុសបំប្លែងខ្លួន B117 បានធ្វើឲ្យក្រុមអ្នកស្រាវជ្រាវមានការងឿងឆ្ងល់។ បន្ទាប់ពីការរកឃើញក្នុងខ្លួនអ្នកជំងឺពីរនាក់នៅទីក្រុង Kent ភាគអាគ្នេយ៍ប្រទេសអង់គ្លេសនិងទីក្រុងឡុងដ៍កាលពីខែកញ្ញា វីរុសនេះបានក្លាយជាជំងឺដែលលេចធ្លោជាងគេនៅក្នុងចក្រភពអង់គ្លេសនិងប្រទេសជាច្រើនទៀត ដែលរីករាលដាលយ៉ាងឆាប់រហ័សជាងវីរុសមុនៗ។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះជឿថា វីរុសនេះ ប្រហែលជាលេចចេញពីសហគមន៍នានាដែលជ្រើសរើសប្រើថ្នាំប្រឆាំងមេរោគមិនបានត្រឹមត្រូវ ក្នុងពេលមានជំងឺរាតត្បាតទើបធ្វើឲ្យវីរុសបំប្លែងខ្លួនលេចចេញឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ក្រោយរកឃើញវីរុសបំប្លែងខ្លួនថ្មី N501Y ហុងកុង ហាមជើងហោះហើរមកពី៣ប្រទេស មានមួយនៅអាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


