កីឡា
ទើបប៉ះគ្នាក្តៅៗកាលពីថ្ងៃអាទិត្យ ពេលនេះ ភ្នំពេញក្រោន ប្រកាសលក់សំបុត្រ ប៉ះ ព្រះខ័នរាជស្វាយរៀង ទៀតហើយ
ជំនួបធំដ៏ទាក់ទាញក្នុងលីគបាល់ទាត់កំពូលកម្ពុជាកាលពីថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ ២០២៦ រវាង ម្ចាស់ផ្ទះ ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង ទាក់ទាញបានអ្នកទស្សនាផ្ទាល់ជាង ៥០០០ នាក់ នៅកីឡដ្ឋានភ្នំពេញក្រោន។

ក្រុមខ្លាំងទាំងពីរត្រូវប៉ះគ្នា ២ លើកទៀតក្នុងពានរង្វាន់អន្តរជាតិ AFC Challenge League វគ្គ ៨ ក្រុមចុងក្រោយ នាខែមីនា ខាងមុខ ប៉ុន្តែនៅពេលនេះ ភ្នំពេញក្រោន បានប្រកាសលក់សំបុត្រទស្សនាការប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ជំនួបជើងទី១ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ ២០២៥ ភ្នំពេញក្រោន បានប្រកាសលក់សំបុត្រ ២ ប្រភេទគឺ ប្រភេទ A តម្លៃ ២០ ០០០ រៀល នៅកន្លែងអង្គុយមានដំបូង និងប្រភេទ B តម្លៃ ១២ ០០០ រៀល នៅកន្លែងគ្មានដំបូល។ នេះជាតម្លៃពិសេស Early bird tickets ដែលចាប់ផ្តើមលក់ដំបូង ប៉ុន្តែនៅពេលជិតដល់ថ្ងៃប្រកួតប្រហែលជាអាចប្រែប្រួលឡើងតម្លៃ។

សម្រាប់ការប្រកួតជើងទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ ២០២៦ ព្រះខ័នរាជស្វាយរៀង នឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ។

សូមបញ្ជាក់ថា រវាង ភ្នំពេញក្រោន និង ព្រះខ័នរាជស្វាយរៀង នឹងមានមួយក្រុមឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រប្រចាំតំបន់អាស៊ីខាងកើត ដែលអាចជួបក្រុម Manila Digger របស់ប្រទេសហ្វីលីពីន ឬ ក្រុម Dewa United របស់ឥណ្ឌូណេស៊ី ដើម្បីរក ១ ក្រុមឡើងទៅវគ្គផ្តាច់ព្រ័ត្រ ជួបក្រុមនៅតំបន់អាស៊ីខាងលិច៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


