Connect with us

ព័ត៌មានជាតិ

បន្លែសុវត្ថិភាពលើកដំបូងដាំក្នុងកសិដ្ឋានកាយរឹទ្ធិនារីខេត្តសៀមរាប ចាប់ផ្ដើមប្រមូលផល ដើម្បីផ្គត់ផ្គង់ដល់ជនភៀសសឹក

បានផុស

នៅ

នៅ​ចុង​សប្ដាហ៍​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០២៦ ថ្មីៗ នេះ ក្រុមការងារ រួម​សហការ​ជាមួយ​​ជនភៀសសឹក​ក្នុង​ស្រុក​ប្រាសាទបាគង បាន​ចាប់ផ្ដើម​ប្រមូល​ផល​បន្លែ​ជា​លើកដំបូង​ចេញពី​កសិដ្ឋាន​កាយរឹទ្ធិ​នារី​ខេត្ត​សៀមរាប ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ស្រុក​ប្រាសាទបាគង ដើម្បី​ចាត់ចែង​បន្ត​យក​ទៅ​ចែក​ជូន​ដល់​ជនភៀសសឹក​កំពុង​ស្នាក់នៅ​តាម​មណ្ឌល​សុវត្ថិភាព​នានា ក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀមរាប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សូរ ប្លា​តុ អភិបាល​ស្រុក​ប្រាសាទបាគង បាន​ឱ្យ​ដឹង​ថា យុទ្ធនាការ​ប្រមូល​ផល​បន្លែ​ជា​លើក​ទី ១ នេះ ក្រុមការងារ​ទទួល​បាន​បន្លែ​សុវត្ថិភាព​សរុប​ចំនួន ៧៥០ គីឡូក្រាម ដែល​ក្នុងនោះ​រួមមាន​ ៖ ត្រកួន ៥០០ គីឡូក្រាម ស្ពៃ​តឿ និង​ស្ពៃក្រញាញ់ ២៥០ គីឡូក្រាម។

លោក​អភិបាល​ស្រុក បាន​បញ្ជាក់​ទៀត​ថា សកម្មភាព​ដាំដុះ​បន្លែ​ចម្រុះ​នេះ គឺជា​ការ​អនុវត្ត​តាម​ការ​ផ្ដួចផ្ដើម និង​បំផុស​ចលនា​ដ៏​ខ្ពង់ខ្ពស់​របស់ លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និង​មាន​ការ​ជំរុញ​គាំទ្រ​ដោយ​ផ្ទាល់​ពី លោក ប្រាក់ សោភ័ណ អភិបាល​ខេត្ត​សៀមរាប។ គម្រោង​នេះ មាន​គោលបំណង​សំខាន់ៗ ដើម្បី​បំពេញ​តម្រូវការ​ហូបចុក​ប្រចាំថ្ងៃ​របស់​ជនភៀសសឹក ជំរុញ​ឱ្យ​មាន​ការ​ដាំ​បន្លែ​ជាក់ស្ដែង​នៅ​តាម​ផ្ទះ សាលារៀន វត្ត​អារាម និង​តាម​សហគមន៍ ជាពិសេស​បង្កើន​សមត្ថភាព​ម្ចាស់ការ​លើ​ខ្លួនឯង និង​ធានា​ឱ្យ​បាន​នូវ​សន្តិសុខ​ស្បៀង​ក្នុង​មូលដ្ឋាន​ប្រកប​ដោយ​ចីរភាព៕

អត្ថបទ ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម