Connect with us

ព័ត៌មានអន្ដរជាតិ

រ៉ែកម្រ​របស់​ Greenland ក្លាយជា​គោលដៅភូមិសាស្ត្រនយោបាយ ចំពេល​អាមេរិក​ចង់ទិញ

បានផុស

នៅ

Greenland ដែលជាកោះធំជាងគេបំផុតនៅលើពិភពលោក បានក្លាយជាចំណុចកណ្តាលដ៏សំខាន់មួយនៅក្នុងភូមិសាស្ត្រនយោបាយសកល ដោយសារតែទុនបម្រុងរ៉ែ (REEs) ដ៏ធំសម្បើមរបស់ខ្លួន។ រ៉ែយុទ្ធសាស្ត្រទាំងនេះ ដែលមានសារៈសំខាន់សម្រាប់អ្វីៗគ្រប់យ៉ាងរាប់​ចាប់ពីយានយន្តអគ្គិសនី រហូតដល់ប្រព័ន្ធការពារជាតិទំនើបៗ កំពុងស្ថិតនៅចំកណ្តាលនៃការជាប់គាំងផ្នែកការទូត រវាងសហរដ្ឋអាមេរិក និងដាណឺម៉ាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ Getty & BBC)

ការប៉ាន់ប្រមាណបានបង្ហាញថា Greenland មានផ្ទុករ៉ែ​កម្រប្រមាណ ៣៦​លានតោន រួមទាំងរ៉ែ​កម្រ​ប្រភេទ«ធ្ងន់»មួយចំនួន ដែលត្រូវបានគេស្វែងរកច្រើនបំផុត។ ធនធានដ៏សម្បូរបែបនេះ បានធ្វើ​ឲ្យ​ដែនដីស្វយ័តរបស់ដាណឺម៉ាកនេះ ក្លាយជាអ្នកផ្លាស់ប្តូរដ៏មានសក្តានុពលនៅក្នុងទីផ្សារសកល ដែលបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយប្រទេសចិន ដែលក្ដោប​ចំណែក​ទីផ្សារ​ជាង ៩០% នៃសមត្ថភាពកែច្នៃ​រ៉ែ​កម្រ​ទូទាំងពិភពលោក។

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានធ្វើ​ឲ្យ​ការទិញយក Greenland ក្លាយជា​គោល​នយោបាយ​សំខាន់​មួយ​ក្នុង​អាណត្តិទីពីររបស់លោក ដោយលើកឡើងពីផលប្រយោជន៍សន្តិសុខជាតិ និងតម្រូវការក្នុងការធានាការផ្គត់ផ្គង់រ៉ែសំខាន់ៗ។ រដ្ឋបាលរបស់លោក បានបង្កើនសម្ពាធលើប្រទេសដាណឺម៉ាក តាមរយៈការគំរាមកំហែងពន្ធគយ ប្រឆាំងនឹងសម្ព័ន្ធមិត្តអឺរ៉ុប ដោយមានគោលបំណងបង្ខំ​ឲ្យ​មានការលក់។ ជំហរដ៏ឈ្លានពាននេះ បានទទួលការថ្កោលទោសយ៉ាងខ្លាំងពីទីក្រុង Copenhagen និង Nuuk ដែលសង្កត់​ធ្ងន់​ថា «Greenland មិនមែនសម្រាប់លក់​ដូរ​នោះ​ទេ»។

យោង​តាម​ការសិក្សាមួយដែលបានចេញផ្សាយ​ដោយ India Express កាល​ពី​ដើមឆ្នាំ​២០២៥ មាន​ការ​​ប៉ាន់ប្រមាណថា តម្លៃសរុបនៃធនធានរ៉ែទាំងអស់​មាន​នៅក្នុង Greenland គឺ​ជាង ៤,៤​ទ្រី​លានដុល្លារឯណោះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម