ព័ត៌មានជាតិ
គិលានុដ្ឋាកយិកា គឺជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងការធានាសុវត្ថិភាពអ្នកជំងឺ និងបង្កើនទំនុកចិត្តពីសង្គមចំពោះមន្ទីរពេទ្យ
លោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា គិលានុដ្ឋាក-យិកា គឺជាកម្លាំងស្នូលដ៏សំខាន់មួយក្នុងប្រព័ន្ធសេវាសុខាភិបាល ដែលមានតួនាទីជិតស្និទ្ធបំផុតជាមួយអ្នកជំងឺ។

លោកសាស្ត្រាចារ្យរងបានបន្តថា ដូច្នេះ ការអភិវឌ្ឍចំណេះដឹង វិជ្ជាជីវៈ សំដីសំដៅ អត្តចរិត និងក្រមសីលធម៌ក្នុងការថែទាំ គឺជាគន្លឹះសំខាន់ ក្នុងការធានាសុវត្ថិភាពអ្នកជំងឺ ការកែលម្អគុណភាព សេវាសុខាភិបាល និងការបង្កើនទំនុកចិត្តពីសង្គមចំពោះមន្ទីរពេទ្យរបស់យើង។

ថ្លែងក្នុងវគ្គបណ្តុះបណ្តាលស្តីពី ផ្នែកថែទាំសម្រាប់គិលានុដ្ឋាកនៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ត្រាចារ្យរង លូ លីឃាងបាន លើកទឹកចិត្តដល់បុគ្គលិកគិលានុដ្ឋាក-យិកាទាំងអស់ ចូលរួម សិក្សា ស្តាប់ និងផ្លាស់ប្តូរបទពិសោធន៍ ឱ្យបានយ៉ាងសកម្ម និងយកចំណេះដឹងដែលទទួលបាន ពីវគ្គបណ្តុះបណ្តាលនេះ ទៅអនុវត្តជាក់ស្តែងក្នុងការងារប្រចាំថ្ងៃ ដើម្បីលើកកម្ពស់គុណភាព និងស្តង់ ដារនៃការថែទាំអ្នកជំងឺឱ្យកាន់តែល្អប្រសើរ។ព្រោះថាវគ្គបណ្តុះបណ្តាលនេះផ្តោតទៅលើការពង្រឹងសមត្ថភាពដល់បុគ្គលិកដែលជាគិលានុបដ្ឋាក គិលានុបដ្ឋាយិកាទាំងអស់ នៃមន្ទីរពេទ្យ ព្រះអង្គឌួង និងមន្ទីរពេទ្យសម្ព័ន្ធមេត្រី ឱ្យទទួលបាននូវចំណេះដឹង និងជំនាញថ្មីៗ ក្នុងការអនុវត្ត ការថែទាំប្រកបដោយសីលធម៌ សុវត្ថិភាព គុណភាព និងប្រសិទ្ធភាព ជាពិសេសការផ្តោតលើអ្នក ជំងឺជាចម្បង (Patient Centered Care)។

លោកស្រី សាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថាវិជ្ជាជីវៈគិលានុបដ្ឋាក និងឆ្មប គឺជាឆ្អឹងខ្នងនៃប្រព័ន្ធសុខាភិបាល។ ការផ្តល់សេវាថែទាំអ្នកជំងឺ មិន មែនទាមទារតែជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវការនូវ សីលធម៌ សុវត្ថិភាព និងគុណភាព ខ្ពស់បំផុត។

លោកស្រី សាស្ត្រាចារ្យសង្ឃឹមយ៉ាងមុតមាំថា បន្ទាប់ពីបញ្ចប់វគ្គនេះ បងប្អូនគិលានុបដ្ឋាក-យិកា និងឆ្មបទាំងអស់ នឹង យកចំណេះដឹងទាំងនេះទៅអនុវត្តដោយផ្ទាល់នៅតាមផ្នែករៀងៗខ្លួន ដើម្បីបង្កើនប្រសិទ្ធភាពនៃការថែទាំ និងកសាងទំនុកចិត្តកាន់តែខ្លាំងពីសំណាក់ប្រជាពលរដ្ឋដែលមកទទួលសេវា។ព្រោះថាគិលានុបដ្ឋាក និងឆ្មបសារៈសំខាន់នៃវិជ្ជាជីវៈនិងជាកម្លាំងចលករដ៏ ចម្បងក្នុងការសម្រេចបាននូវ ការគ្របដណ្តប់សុខភាពជាសកល។ ដូច្នេះហើយបានជាក្រសួងសុខាភិបាលតែងតែចាត់ទុកការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យថែទាំ ជាអាទិភាពខ្ពស់ បំផុត ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយសមធម៌ សុវត្ថិភាព និងគុណភាព។ ការពង្រឹងសមត្ថភាព លើ «ផ្នែកថែទាំសម្រាប់គិលានុដ្ឋាក និងឆ្មប» នៅថ្ងៃនេះគឺជាផ្នែកមួយនៃយុទ្ធសាស្រ្តពង្រឹងប្រព័ន្ធសុខាភិបាល ជាតិឱ្យកាន់តែរឹងមាំ។

លោកស្រី សាស្ត្រាចារ្យបានលើកឡើងថាក្រសួងសុខាភិបាលសូមវាយតម្លៃខ្ពស់ចំពោះកិច្ចការរបស់លោក លោកស្រី ទាំងអស់ជាពិសេសក្នុងពេលដែលប្រទេសកម្ពុជាផលប៉ះពាល់ពីសង្គ្រាមនពាន ជាមួយសត្រូវ។ ដូច្នេះ ការអភិវឌ្ឍសមត្ថភាពក្នុងថ្ងៃនេះ មិនមែនសម្រាប់តែខ្លួនបងប្អូនម្នាក់ៗនោះទេ ប៉ុន្តែគឺដើម្បីបុព្វហេតុ សុខភាពសាធារណៈទាំងមូល ចាប់ពីថ្នាក់មន្ទីរពេទ្យរហូតដល់សហគមន៍៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


