Connect with us

ព័ត៌មានជាតិ

ខេត្តក្រចេះ បើក​ការដ្ឋាន​សាងសង់​រោងចក្រ​កែ​ច្នែជ័រ​កៅស៊ូ ​ជំរុញ​ឧស្សាហកម្មកែច្នៃកៅស៊ូនៅកម្ពុជា

បានផុស

នៅ

ក្រុមហ៊ុន V-KETI បាន​រៀបចំ​ពិធីបើក​ការដ្ឋាន​សាងសង់​រោងចក្រ​កែច្នៃ​កៅស៊ូ ដែលមានទីតាំងនៅភូមិគ្រញូងសែនជ័យ ឃុំគ្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ។

លោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ​បាន​ថ្លែង​ថា ការបង្កើតរោងចក្រកែច្នៃជ័រកៅស៊ូធម្មជាតិ ផ្តល់អត្ថប្រយោជន៍ជំរុញកំណើនឧស្សាហកម្ម និងបង្កើនស្ថិរភាពសេដ្ឋកិច្ច។

លោក គង់ គឹមនី លើកឡើង​ថា ការអភិវឌ្ឍដំណាំកៅស៊ូលើដីសម្បទានសេដ្ឋកិច្ច មានគោលដៅពង្រីកគម្របព្រៃឈើ ដែលបានបាត់បង់ជំនួសដោយព្រៃកៅស៊ូ សំដៅបង្កើតបរិមាណគម្របព្រៃ សម្រាប់ការពារលំនឹងបរិស្ថានធម្មជាតិ ព្រមទាំងបង្កើតផលិតភាពកៅស៊ូ និងជំរុញការកែច្នៃផលិតផលកៅស៊ូ សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញទៅក្រៅប្រទេស ជាពិសេសការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងបង្កើនប្រាក់ចំណូលដល់ប្រជាកសិករ ដែលរស់នៅក្បែរដីសម្បទានសេដ្ឋកិច្ច ក្នុងទិសដៅកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Le Thanh Nghi អគ្គនាយកក្រុមហ៊ុន Loc Ninh Rubber Company Limited ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន VKETI ក្នុងពិធីបើក​ការដ្ឋានសាងសង់រោងចក្រកែច្នៃជ័រកៅស៊ូ នាថ្ងៃទី២១ ខែមករា ឆ្នាំ​២០២៦ បាន​ថ្លែង​ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ វិស័យកៅស៊ូបានកំពុងដើរតួនាទីយ៉ាងសំខាន់​ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បង្កើតការងារ និងលើកកម្ពស់តម្លៃមូលដ្ឋាន។ ឆ្លងកាត់ដំណើរការកសាង និងអភិវឌ្ឍន៍ក្រុមហ៊ុនបានកំពុងរក្សាស្ថិរភាពផលិតកម្មជាបណ្តើរៗក្នុងវិស័យដាំដុះ និងចៀរជ័រកៅស៊ូ។


គិតត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ កម្ពុជាមានរោងចក្រនិងសិប្បកម្មកែច្នៃជ័រ និងឈើកៅស៊ូចំនួន ១៧៩ កន្លែង ដែល​កើនឡើង ៦ កន្លែង បើធៀបនឹងឆ្នាំ២០២៣។ រោងចក្រទាំងនោះរួមមានរោងចក្រកែច្នៃជ័រកៅស៊ូក្រែប ៥៦ កន្លែង រោងចក្រកែច្នៃទឹកជ័រខាប់ ១ កន្លែង សិប្បកម្មកែច្នៃកៅស៊ូសន្លឹក ១០១ កន្លែង និងរោងចក្រកែច្នៃឈើកៅស៊ូ ២១កន្លែង ដែលបានផ្តល់ការងារដល់ប្រជាពលរដ្ឋប្រមាណ ១៤ម៉ឺនកន្លែង និងជួយទ្រទ្រង់សេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋប្រមាណ ៤២ម៉ឺននាក់។

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម