Connect with us

ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា-អេហ្ស៊ីប ប្រចាំប្រទេសកូរ៉េ ជួបពិភាក្សាការងារដើម្បីពង្រឹងកិច្ចសហការបន្ថែម

បានផុស

នៅ

នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២៦ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក Hazem Ismail Ibrahim Zaki ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអេហ្សុីប ប្រចាំសាធារណរដ្ឋកូរ៉េ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងជំនួបនោះ ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់ប្រកបដោយអត្ថន័យក្នុង ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងស្ថានតំណាងនៃប្រទេសទាំងពីរ នៅសាធារណរដ្ឋកូរ៉េ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងបេសកកម្មការទូត នៅក្នុងវិស័យដែលមានផលប្រយោជន៍ទៅវិញទៅមក។

ឆ្លៀតក្នុងឱកាសនោះ លោក ឃួន ផុនរតនៈ ក៏បានប្រាប់ទៅកាន់ លោក Hazem Ismail Ibrahim Zaki  អំពីបច្ចុប្បន្នភាព និងការវិវត្តនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ​ និងបានផ្លាស់ប្តូរយោបល់ទៅវិញទៅមកលេីបញ្ហាតំបន់ និងអន្តរជាតិ ផងដែរ។

ជាមួយគ្នានេះ ឯកអគ្គរាជទូតកម្ពុជា បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសអេហ្សុីប ដែលកន្លងមករហូតដល់បច្ចុប្បន្ននេះ តែងតែបានជួយគាំទ្រការអភិវឌ្ឍធនធានមនុស្សរបស់កម្ពុជា​ ជាពិសេសការផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរឥស្លាម​ បន្តការសិក្សា នៅសាកលវិទ្យាល័យ​ Al-Azhar ប្រទេសអេហ្ស៉ីប ជារៀងរាល់ឆ្នាំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម