ព័ត៌មានអន្ដរជាតិ
ត្រាំ ធ្វើឲ្យអង់គ្លេសក្តៅស្លឹកត្រចៀក ដែលនិយាយថា ទាហានណាតូ មិនហ៊ានទៅជួរមុខ ក្នុងសង្គ្រាមអាហ្វហ្គានីស្ថាន
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបង្កភាពចម្រូងចម្រាស ដោយលើកនេះលោកធ្វើឲ្យចក្រភពអង់គ្លេស ក្តៅស្លឹកត្រចៀកតាមរយៈការស្តីបន្ទោសថា ទ័ពណាតូ មិនហ៊ានទៅខ្សែត្រៀមជួរមុខក្នុងសង្គ្រាមនៅអាហ្វហ្គានីស្ថាន។

ក្នុងបទសម្ភាសន៍ជាមួយ Fox News កាលពីថ្ងៃព្រហស្បតិ៍ទី២២ខែមករាឆ្នាំ២០២៦ លោកត្រាំ បានរិះគន់អង្គការណាតូ ដោយលើកឡើងថា លោកមិនច្បាស់ទេថាសម្ព័ន្ធភាពនេះនឹងជួយអាមេរិក ប្រសិនបើអាមេរិកត្រូវការ។ កងទ័ពណាតូ បានបញ្ជូនទៅអាហ្វហ្គានីស្ថាន ប៉ុន្តែពួកគេនៅឆ្ងាយបន្តិចពីខ្សែត្រៀមជួរមុខ។
ដ្បិតនិយាយពីណាតូ ប៉ុន្តែសម្តីលោកត្រាំ បង្កឲ្យមានការខឹងសម្បាយ៉ាងខ្លាំង ពីសំណាក់ទីក្រុងឡុងដ៍ ព្រោះអង់គ្លេសជាប្រទេសមានទាហានពលីច្រើនជាងគេលំដាប់ទី ២ ក្នុងសង្គ្រាមនេះ។
លោកស្រី Emily Thornberry មកពីគណបក្សពលករ ចាត់ទុកសម្តីលោកត្រាំថាជា «ការប្រមាថយ៉ាងធ្ងន់ធ្ងរ» ដល់គ្រួសារទាហានអង់គ្លេសទាំង ៤៥៧នាក់ ដែលពលីជីវិត។

ចំណែកលោក Sir Ed Davey មេដឹកនាំគណបក្សសេរីប្រជាធិបតេយ្យ បានវាយបកទៅវិញ លោក ត្រាំ ខ្លួនឯងហ្នឹង ធ្លាប់បានគេចវេសពីការបម្រើយោធាដល់ទៅ ៥ ដងក្នុងសង្គ្រាមវៀតណាម។
រីឯលោក Ben Obese-Jecty សមាជិកសភាអភិរក្សនិយម និងជាអតីតទាហាន បានលើកឡើងថា លោកឃើញផ្ទាល់ភ្នែកនូវការលះបង់និងការរងគ្រោះថ្នាក់បំផុតនៅសមរភូមិ Sangin ហើយវាជារឿងសោកស្តាយដែល ប្រធានាធិបតីអាមេរិកបែរជាមើលងាយការលះបង់នេះទៅវិញ។

សូមជម្រាបថា អាមេរិកបានបើកប្រតិបត្តិការក្នុងខែតុលាឆ្នាំ២០០១ ដើម្បីផ្ដួលរំលំរបបតាលីបង់ ដោយចោទថា បានផ្ដល់ជម្រកឲ្យ អូសាម៉ា ប៊ិនឡាដិន និងបុគ្គលសំខាន់ៗដទៃទៀតនៃក្រុមអាល់កៃដា ដែលជាប់ពាក់ព័ន្ធនឹងអំពើភេរវកម្មថ្ងៃទី១១ ខែកញ្ញា។
គិតត្រឹមឆ្នាំ២០២១ នៅពេលសហរដ្ឋអាមេរិកបានដកទ័ពចេញពីអាហ្វហ្គានីស្ថាន ទាហានចម្រុះជាង ៣ ៥០០ នាក់បានបាត់បង់ជីវិត ដែលក្នុងនោះប្រហែលពីរភាគបីគឺជាទាហានអាមេរិក។
ចក្រភពអង់គ្លេស គឺជាប្រទេសដែលរងគ្រោះថ្នាក់ដោយមានចំនួនទាហានស្លាប់ច្រើនជាងគេលំដាប់ទីពីរនៅក្នុងជម្លោះនេះ បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួនអ្នកស្លាប់ ២ ៤៦១ នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


