Connect with us

សេដ្ឋកិច្ច

កម្ពុជាទទួលបានចំណូល​​ជាង ​២ ​ពាន់​លានដុល្លារ ​ពី​ការ​នាំចេញ​ស្រូវ-អង្ករ​ នៅឆ្នាំ ២០២៥​

បានផុស

នៅ

នៅ​ក្នុងឆ្នាំ ២០២៥ ​កម្ពុជា​ទទួល​បានប្រាក់​ចំណូល​ជាង ​២,១៨ ​ពាន់​លានដុល្លារ ​ពីការ​នាំចេញកសិផល​ស្រូវចំនួន​ ៦,៨៥ ​លានតោន ​កើនឡើង ​៤៨,៨៥% ​និង​អង្ករ​ចំនួន​ប្រមាណ​ ​៩៤ ម៉ឺនតោន ​កើន ៤៥,៥៩% ​ទៅកាន់ទីផ្សារអន្តរជាតិ ធៀប​នឹង​ឆ្នាំ ២០២៤។ ​នេះ​បើយោងតាម​របាយការណ៍​របស់​សហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការនាំចេញស្រូវទៅកាន់ប្រទេសជិតខាង សម្រេចបានបរិមាណចំនួន ៦ ៨៥៩ ៩៣០ តោន គិតជាទឹកប្រាក់ជាង ១,៥៧ ពាន់លានដុល្លារ ចំណែកឯការនាំចេញអង្ករចំនួន ៩៤ ម៉ឺនតោន ទៅកាន់គោលដៅ ៧៥ ប្រទេស គិតជាទំហំទឹកប្រាក់ ៦០២ លានដុល្លារ។

​លោក លន់ យ៉េង អគ្គលេខាធិការ​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា ​មានប្រសាសន៍ថា ​ប្រភេទអង្ករ​បាននាំ​ចេញអង្ករក្រអូបចំនួន ៦៤.០២% ប្រភេទអង្ករសគ្រាប់វែង ១៣.៧១% អង្ករចំហ៊ុយ ២% អង្ករសរីរាង្គ​ចំនួន ១.៣២% អង្ករបាក់គ្រប់ប្រភេទ ១៨.៥៦% និងអង្ករផ្សេងៗចំនួន ០.៣៩%។

​យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តម្លៃស្រូវសើម​ នៅទីវាលដូចជា ​ស្រូវសែនក្រអូប ​មានតម្លៃ ​៩១០-៩៣០ ​រៀល ​ក្នុង​មួយ​គីឡូ​ក្រាម, ស្រូវ OM5451 មានតម្លៃចន្លោះពី ៦៥០-៧៥០ រៀល ក្នុងមួយគីឡូក្រាម និងស្រូវស្រងែ មាន​តម្លៃចន្លោះពី ៦៨០-៧២០ រៀល ​ក្នុង​មួយគីឡូក្រាម​។​

លោក ​ឌិត ទីណា ​រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងនៅក្នុងរបាយការណ៍ថា តុល្យភាពស្បៀង​នៃ​បរិមាណ​ផល​ស្រូវនារដូវវស្សា ដែលនៅសល់ពីការនាំចេញ និងការប្រើប្រាស់ក្នុងស្រុកចំនួន ៥ ០៨៥ ៧៨៧ តោន (គិតជាអង្ករ ៣ ២៥៤ ៩០៤) ដែលនៅតែអាចផ្គត់ផ្គង់ កាប្រើប្រាស់ក្នុងស្រុក​ និងសម្រាប់​ការនាំចេញ។ ​

​លោករដ្ឋមន្ត្រីបានបន្ថែមថា ផលិតកម្មស្រូវ ​អង្ករ ដំណាំរួមផ្សំ ឈើហូបផ្លែ បន្លែ ត្រី សាច់សត្វ មានលទ្ធភាពគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការ​ក្នុងស្រុក និងអាចធានបាននូវសន្តិសុខ​ស្បៀង​សម្រាប់​ប្រជាពល​រដ្ឋ ​ខណៈការនាំចេញផលិត​ផល​កសិកម្មនៅតែ​បន្តជាធម្មតា។​

​យោងតាមក្រសួងកសិកម្ម ​នៅក្នុងឆ្នាំ ២០២៥ ​កម្ពុជានាំចេញផលិតផលកសិផលជិត ១៥ លានតោន កើនឡើង ២៧,៨៣% គិតជាទំហំទឹកប្រាក់ប្រមាណ ៥ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០២៤៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម