ព័ត៌មានអន្ដរជាតិ
សិង្ហបុរីគ្រោងវិនិយោគជិត ៨០០លានដុល្លារ លើការស្រាវជ្រាវបញ្ញាសិប្បនិម្មិត (AI)
រដ្ឋាភិបាលសិង្ហបុរីបានប្រកាសកាលពីថ្ងៃទី២៤ខែមករាឆ្នាំ២០២៦ថា ខ្លួននឹងវិនិយោគថវិកាជាង ១ពាន់លានដុល្លារសិង្ហបុរី (ប្រហែល ៧៨៥លានដុល្លារអាមេរិក) ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍសាធារណៈលើវិស័យបញ្ញាសិប្បនិម្មិត (AI) ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Strait Times។

ការផ្តល់មូលនិធិនេះ ដែលគ្របដណ្តប់ចាប់ពីឆ្នាំ២០២៥ ដល់ឆ្នាំ២០៣០ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងឋានៈរបស់សិង្ហបុរីជាមជ្ឈមណ្ឌលពិភពលោកសម្រាប់ការច្នៃប្រឌិត និងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងស្រុក ដូចជាការខ្វះខាតកម្លាំងពលកម្ម និងកង្វះធនធានធម្មជាតិ តាមរយៈបច្ចេកវិទ្យាកម្រិតខ្ពស់។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងព័ត៌មាន លោកស្រី Josephine Teo បានបង្ហាញផែនការនេះនៅក្នុងកម្មវិធី Singapore AI Research Week 2026 ដោយបញ្ជាក់ថា ការវិវិយោគនេះនឹងផ្តោតលើការស្រាវជ្រាវជាមូលដ្ឋាន ការអនុវត្តក្នុងឧស្សាហកម្ម និងការបណ្តុះបណ្តាលធនធានមនុស្ស។
នៅក្រោមផែនការស្រាវជ្រាវ និងអភិវឌ្ឍន៍ AI ជាតិ (NAIRD) ថ្មី សិង្ហបុរីនឹងបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវឆ្នើម» ពិសេសៗនៅក្នុងស្ថាប័នសាធារណៈ។ មជ្ឈមណ្ឌលទាំងនេះនឹងមានភារកិច្ចដោះស្រាយ «សំណួរពិបាកៗក្នុងរយៈពេលវែង» លើវិស័យអាទិភាពចំនួន៤ រួមមាន៖ AI ដែលប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពដើម្បីកាត់បន្ថយការប្រើប្រាស់ថាមពល, AI ប្រកបដោយការទទួលខុសត្រូវដើម្បីកាត់បន្ថយហានិភ័យសន្តិសុខ, វិធីសាស្ត្រ AI ថ្មីៗសម្រាប់ប្រព័ន្ធស្វ័យប្រវត្តិ និង AI សម្រាប់គោលបំណងទូទៅ។ លោកស្រីរដ្ឋមន្ត្រី Teo បានសង្កត់ធ្ងន់ថា ទោះបីជាមជ្ឈមណ្ឌលទាំងនេះនឹងដោះស្រាយតម្រូវការយុទ្ធសាស្ត្រក្នុងស្រុកក៏ដោយ ក៏របកគំហើញរបស់ពួកគេនឹងត្រូវចែករំលែកជាសាធារណៈ ដើម្បីរួមចំណែកដល់ «ចំណេះដឹងរួមជាសកល» ផងដែរ។
ការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុចុងក្រោយនេះ ត្រូវបានកសាងឡើងនៅលើមូលដ្ឋាននៃយុទ្ធសាស្ត្រ AI ជាតិ ២.០ របស់សិង្ហបុរី និងបន្តបន្ទាប់ពីការវិនិយោគកាលពីលើកមុនដែលមានចំនួន ៥០០លានដុល្លារសិង្ហបុរី។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ និងការស្រាវជ្រាវ ផែនការនេះមានគោលបំណងបណ្តុះបណ្តាលអ្នកជំនាញ «AI Bilingualists» ពោលគឺជាអ្នកជំនាញដែលមានទាំងចំណេះដឹងច្បាស់លាស់ក្នុងវិស័យជាក់លាក់ និងជំនាញបច្ចេកទេសកម្រិតខ្ពស់។ តាមរយៈការសហការជាមួយអ្នកស្រាវជ្រាវអន្តរជាតិ និងក្រុមហ៊ុនបច្ចេកវិទ្យាកំពូលៗ សិង្ហបុរីមានបំណងបង្កើនចំនួនអ្នកជំនាញ AI ឲ្យដល់ ១៥ ០០០នាក់ ដើម្បីធានាថាប្រទេសនេះនៅតែមានសមត្ថភាពប្រកួតប្រជែង ខណៈដែលឧស្សាហកម្មពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរឌីជីថលយ៉ាងឆាប់រហ័ស៕
ប្រែសម្រួល៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


