កីឡា
រុន សុខជា បើមិនបានចាប់អាជីពបាល់ទះទេប្រហែលឥលូវនេះនៅធ្វើស្រែនោះទេ
ស្មាត់មកពីខេត្តកំពង់ចាម រុន សុខជា ថាបើមិនបានចូលចាប់អាជីពបាល់ទះទេនៅពេលនេះប្រហែលរូបគេកំពុងធ្វើស្រែចម្ការ ព្រោះមិនសូវមានចំណេះដឹង រៀនមិនសូវពូកែ ឬមិនសូវចេះធ្វើអ្វីផ្សេងឡើយក្រុមគ្រួសារជាអ្នកស្រែតាំងតែពីមុនរហូតពេលបច្ចប្បន្ននេះ។

កីឡាករ រុន សុខជា
កីឡាករ រុន សុខជា បានឲ្យដឹងថា ការចាប់អាជីពជាអ្នកបាល់ទះនេះគឺល្អ និងបានជួយខ្លួនបានច្រើនដូចជាបានហ្វឹកហាត់តាមបែបស្ដង់ដា ការរស់នៅមានវិន័យក្រិតក្រមច្បាស់លាស់ដោយមិនអាចដើរលេងផ្ដេសផ្ដាស មានគោលដៅ និងទទួលបានក្របខ័ណ្ឌផងដែរ។

កីឡាករ រុន សុខជា
លើសពីនេះទៅទៀតបាល់ទះបានជួយឲ្យមានកេរ្តិ៍ឈ្មោះល្បីទាំងខ្លួនឯង ក្រុមគ្រួសារ និងបានធ្វើឲ្យមានជីវភាពរស់នៅសមរម្យ។ រូបគេពិតជាមិននឹកស្មានថាអាចឈានមកដល់ថ្ងៃនេះឡើយ។ ប្រសិនបើមិនបានចាប់អាជីពជាកីឡាករបាល់ទះនោះទេប្រហែលនៅពេលនេះកំពុងធ្វើស្រែចម្ការចិញ្ចឹមគោក្របីនោះទេ ព្រោះខ្លួនរៀនក៏មិនសូវពូកែ និងមានចំណេះដឹងអ្វីផ្សេងទៀតដែរ។

ក្រុមស្នងការរាជធានីភ្នំពេញ
បញ្ជាក់ដែរថា កីឡាករ រុន សុខជា បានធ្វើតេស្តជាប់ចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញអំឡុងឆ្នាំ២០២២ រហូតនាពេលបច្ចុប្បន្ននេះ។ មុនចូលហ្វឹកហាត់ជាកីឡាករអាជីពរូបគេក៏ជាកីឡាករល្បី និងដើរលេងតាមស្រុកភូមិម្នាក់ផងដែរនៅឯខេត្តកំពង់ចាម៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


