Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ធំ៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ជាសរសៃឈាមនៃសេដ្ឋកិច្ច បង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ

បានផុស

នៅ

នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៨០២ម៉ែត្រ ទទឹង ៦ ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន ២កន្លែង ឆ្លងកាត់ភូមិរូង ទៅភូមិកំពង់ស្ដេច ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោកអភិបាលលើកឡើងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នេះ ជាសរសៃឈាមនៃសេដ្ឋកិច្ច ដែលបានបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ និងការធ្វើអាជីវកម្មដឹកជញ្ជូនទៅតាមបណ្តាទីប្រជុំជនសំខាន់ៗ និងទៅតាមទីជនបទនានា ដែលធ្វើឲ្យប្រជាពលរដ្ឋទាំងកាត់បន្ថយចំណាយទាំងពេលវេលា និងថវិការ។ ជាពិសេសបង្ខិតគំលាតរវាងទីប្រជុំជន ទៅកាន់ទីជនបទ ទាំងជីវភាព និងការរស់នៅប្រចាំថ្ងៃ ដែលនេះជាការអភិវឌ្ឍមួយដ៏សំខាន់ ក្នុងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលផងដែរ។

ជាមួយគ្នានេះ លោកក៏បានធ្វើបច្ចុប្បន្នភាពសភាពការណ៍សង្គមសេដ្ឋកិច្ចរបស់ប្រទេសជាតិ ជាពិសេសអំពីសង្គ្រាមឈ្លានពានរបស់ប្រទេសជិតខាងមកលើកម្ពុជា និងកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចមហាបវរធិបតី នៅក្នុងការព្យាយាមស្តារឡើងវិញនូវសន្តិភាពមួយជាក់លាក់តាមបន្ទាត់ព្រំដែន ដោយរក្សាបាននូវបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា។ លោកបន្តទៀតថា សមរភូមិអាវុធត្រូវបានផ្អាក ប៉ុន្តែសង្គ្រាមមិនទាន់បានបញ្ចប់នោះទេ ដំណើរទៅមុខក៏នៅបន្តវែងឆ្ងាយទៀតដែរ ដូចនេះ ជាការចាំបាច់ណាស់ដែលប្រជាជនកម្ពុជាយើងត្រូវរួបរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីសាមគ្គីជាតិតែមួយ ប្រយុទ្ធប្រឆាំងនូវសង្គ្រាមឈ្លានពាននេះ រហូតដល់យើងអាចសម្រេចបាននូវសន្តិភាពទាំងស្រុងឡើងវិញ។

លោកអភិបាលខេត្ត អំពាវនាវដល់ប្រជាពលរដ្ឋដែលទទួលបានពីផលប្រយោជន៍នៃផ្លូវមួយខ្សែនេះ សូមចូលរួមថែរក្សា ការពារ និងគោរពតាមគោលការណ៍នានានៃច្បាប់ចរាចរណ៍របស់ព្រះរាជាណាចក្រកម្ពុជា ដើម្បីសុវត្ថិភាព និងកំណើនសេដ្ឋកិច្ចគ្រួសារ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម