ព័ត៌មានអន្ដរជាតិ
អត្រាក្រុមហ៊ុនថៃគ្មានលទ្ធភាពសងបំណុល កើនដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេល ២៥ ឆ្នាំ
ក្រុមហ៊ុនស្ទង់មតិថៃ TRIS Rating បានឱ្យដឹងក្នុងរបាយការណ៍មួយថា អត្រាក្រុមហ៊ុនថៃ ដែលគ្មានលទ្ធភាពសងបំណុលទាន់ពេល និងពន្យារពេលសងបំណុល បានកើនឡើងដល់ប្រមាណ ៥,៨% ក្នុងឆ្នាំ ២០២៥ ដែលជាកម្រិតខ្ពស់បំផុតរាប់តាំងពីឆ្នាំ ២០០០។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។

ភាពផុយស្រួយនៃឥណទានសាជីវកម្មនៅក្នុងប្រទេសថៃ ត្រូវបានគេមើលឃើញកាន់តែច្បាស់នៅឆ្នាំ ២០២៥ ដោយក្នុងវិស័យមួយចំនួន បញ្ហាគ្មានលទ្ធភាព ឬពន្យារពេលសងបំណុល កើនឡើងយ៉ាប់យឺនជាងឆ្នាំ ១៩៩៧ ទៅទៀត។
វិស័យសំខាន់ៗ ដូចជាសេវាកម្មប្រើប្រាស់ ការអភិវឌ្ឍអចលនទ្រព្យ និងសំណង់ និងវិស្វកម្ម ចំនួនករណីគ្មានលទ្ធភាពសងបំណុលទាន់ពេល និងការពន្យារពេលសងបំណុល គឺខ្ពស់ជាងក្នុងអំឡុងពេលវិបត្តិហិរញ្ញវត្ថុអាស៊ីឆ្នាំ ១៩៩៧ ទៅទៀត។ នេះបង្ហាញថា ហានិភ័យប្រមូលផ្តុំខ្លាំងក្នុងអាជីវកម្មដែលប្រើប្រាស់ដើមទុនច្រើន ដែលពឹងផ្អែកជាចម្បងលើតម្រូវការក្នុងស្រុក ចំពេលដែលសេដ្ឋកិច្ចថៃស្ទុះងើបឡើងវិញយឺតយ៉ាវ ហើយបន្ទុកលើប្រាក់ចម្ចីខ្ពស់ជាប់លាប់។
ក្នុងរបាយការណ៍ដដែល TRIS Rating បាននិយាយថា ការគ្មានលទ្ធភាពសងបំណុលទាន់ពេល និងការពន្យារពេលសងបំណុលក្នុងចំណោមក្រុមហ៊ុនថៃ បានកើនឡើងយ៉ាងខ្លាំងក្នុងឆ្នាំ ២០២៥។ ក្រុមហ៊ុនចេញមូលបត្របំណុលចំនួន ៦ បានខកខានសងបំណុល ហើយក្រុមហ៊ុន ៦ ផ្សេងទៀត បានចេញការទូទាត់យឺតយ៉ាវ ដែលធ្វើឱ្យចំនួនសរុបកើនឡើងដល់ ១២ ក្នុងឆ្នាំ ២០២៥ ធៀបនឹង ៨ ក្នុងឆ្នាំ ២០២៤។
អត្រានៃគ្មានលទ្ធភាពសងបំណុលមិនទាន់ពេល បានកើនឡើងដល់ ២,៩% នៅឆ្នាំ ២០២៥ ពីត្រឹម ០,៩% នៅឆ្នាំ ២០២៤ ខណៈពេលបូកបញ្ជូនគ្នា ការខកបំណុល និងការពន្យារពេលសងបំណុល បានកើនឡើងដល់ ៥,៨% ពី ២,៩% នៅឆ្នាំ ២០២៤។ TRIS បាននិយាយថា នេះគឺជាកម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០០០ ដែលបង្ហាញពីសម្ពាធកាន់តែខ្លាំងឡើងលើអ្នកខ្ចីប្រាក់។
TRIS ក៏បានកត់សម្គាល់ផងដែរថា ការខកបំណុលថ្មីៗនេះ មិនមានតែចំពោះក្រុមហ៊ុនដែលមានចំណាត់ថ្នាក់វិនិយោគទាបៗនោះទេ។ លក្ខខណ្ឌឥណទានតឹងតែង កំពុងរីករាលដាលពីអ្នកខ្ចីប្រាក់ដែលប្រឈមហានិភ័យខ្ពស់ជាប្រពៃណី ទៅដល់ក្រុមហ៊ុនដែលគេធ្លាប់ចាត់ទុកថាមានស្ថានភាពហិរញ្ញវត្ថុរឹងមាំ ហើយនេះជាសញ្ញានៃកំណើនហានិភ័យចំពោះស្ថិរភាពឥណទានសាជីវកម្មរបស់ប្រទេសថៃទាំងមូល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


