ព័ត៌មានអន្ដរជាតិ
រោគសញ្ញាកូវីដសំខាន់ៗចំនួន ៥ ដែលទាមទារឱ្យចូលពេទ្យជាបន្ទាន់
ផ្អែកតាមការណែនាំពីក្រសួងសុខាភិបាល ក៏ដូចជាអង្គការសុខភាពពិភពលោក (WHO) យើងគ្រប់គ្នាអាចតាមដានសុខភាព ដោយចំណាំមើលពីអាការនៃជំងឺកូវីដ-១៩តាមរយៈរោគសញ្ញា ក្អក ឈឺក ក្ដៅខ្លួន ពិបាកដកដង្ហើម និងអាការស្រដៀងជំងឺផ្ដាសាយផ្សេងទៀត។

យ៉ាងណាមិញ រោគសញ្ញាទាំងនេះ ត្រឹមតែជារោគសញ្ញាដំបូងនៃការឆ្លងជំងឺកូវីដ-១៩ប៉ុណ្ណោះ មិនទាន់អាចកំណត់ថា តើវាស្រាលឬធ្ងន់ធ្ងរបាននៅឡើយទេ។ ប៉ុន្តែបើយោងតាមការចុះផ្សាយពី TIME ក្នុងពេលថ្មីៗនេះបានឱ្យដឹងថា ប្រសិនបើអ្នកមានរោគសញ្ញា ៥ ដូចខាងក្រោម នោះមានន័យថា អ្នកបានឆ្លងកូវីដស្ថិតក្នុងកម្រិតធ្ងន់ខ្លាំង តម្រូវឱ្យចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យជាប្រញាប់។
១. ពិបាកដកដង្ហើម៖ ពិបាកដកដង្ហើមជាសញ្ញាកាន់តែអាក្រក់ទៅនៃអ្នកជំងឺកូវីដ-១៩។ ក្រោយវីរុសចម្លងចូលរាងកាយ វានឹងវាយប្រហារកោសិកាខាងក្នុងដែលបណ្ដាលឱ្យសុខភាពផ្លូវដង្ហើមពិបាកដកខ្យល់ចេញចូល ហើយក៏នាំមានអារម្មណ៍ឆាប់ហត់ សូម្បីតែដើរជុំវិញបន្ទប់ឬដើរឡើងជណ្តើរតែប៉ុន្មានកាំក៏ដោយ។

២. ខ្វះអុកស៊ីសែន៖ នៅពេលនរណាម្នាក់បានផ្ទុកវីរុសកូវីដកម្រិតលែងស្រាល ពួកគេនឹងវិវត្តទៅជាជំងឺរលាកសួតដែលធ្វើឱ្យថង់ខ្យល់នៅក្នុងសួតត្រូវសង្កត់ ហើយបណ្ដាលឱ្យសួតមានជាតិរាវឬខ្ទុះ ថែមទាំងធ្វើឱ្យកម្រិតអុកស៊ីសែនថយចុះនៅក្នុងខ្លួនផងដែរ។ រោគសញ្ញានេះមិនអាចសម្គាល់បានដោយខ្លួនឯងទេ លើកលែងតែគ្រូពេទ្យដែលមានឧបករណ៍សម្រាប់ពិនិត្យប៉ុណ្ណោះ។ តែយ៉ាងណា អ្នកអាចក៏ដឹងថាកម្រិតអុកស៊ីសែនធ្លាក់ចុះ តាមរយៈអាការថប់ដង្ហើម។

៣. ភ្លេចភ្លាំងឬអារម្មណ៍ច្របូកច្របល់៖ វីរុសកូវីដ-១៩ មិនត្រឹមតែបង្កបញ្ហាដល់គ្រឿងក្នុងនោះទេ តែវាក៏ជះឥទ្ធិពលដល់ខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទផងដែរ។ អ្នកជំងឺនឹងផ្លាស់ប្តូរអារម្មណ៍មិនទៀង មានអារម្មណ៍ច្របូកច្របល់ ឬពិបាកផ្ចង់អារម្មណ៍ ងងុយគេង និងភ្លេចភ្លាំង ដែលនេះសុទ្ធតែជារោគសញ្ញានៃការឆ្លងរោគកាន់តែធ្ងន់ដូចគ្នា។
៤. ឈឺទ្រូង៖ វីរុសកូវីដ-១៩ វាយប្រហារខ្លាំងទៅលើភ្នាសរំអិលនៅក្នុងសួតដែលក្នុងករណីជាច្រើនវាអាចបណ្តាលឱ្យមានការឈឺចាប់ឬមិនស្រួលនៅក្នុងទ្រូង និងតំបន់ជុំវិញទ្រូង។ អ្នកជំងឺកូវីដគ្រប់គ្នាដែលមានអាការធ្ងន់ធ្ងរសុទ្ធតែជួបប្រទះរោគសញ្ញាឈឺទ្រូងផ្នែកខាងក្រោមនៃឆ្អឹងទ្រូងរបស់ពួកគេ។

៥. បបូរមាត់ឡើងជាំ៖ ការប្រែពណ៌បបូរមាត់ឬស្បែកមុខទៅជាំៗ គឺជាសញ្ញាមួយបង្ហាញថា កម្រិតអុកស៊ីសែនកំពុងធ្លាក់ចុះ ហើយទាមទារការព្យាបាលជាបន្ទាន់។ បើមិនយកចិត្តទុកដាក់លើរោគសញ្ញានេះឱ្យទាន់ពេលវេលាទេ វាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតបាន៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ TIME
ចុចអាន៖ អាការទាំង ៨ បញ្ជាក់ថាឆ្លងកូវីដ ទោះគ្មានរោគសញ្ញាផ្លូវដង្ហើមធ្ងន់ធ្ងរក៏ដោយ
ចុចអាន៖ អ្នកឆ្លងកូវីដ បង្ហាញរោគសញ្ញាបែបនេះក្នុងរយៈពេល៩ថ្ងៃដំបូង

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ