Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុន​អាកាសចរណ៍ចិន​លុបចោល​ជើង​ហោះ​ហើរ​ជិត​៥០​ទៅជប៉ុន​​សម្រាប់ខែកុម្ភៈ​

បានផុស

នៅ

រាល់​ជើង​ហោះ​ហើរ​ដែល​បាន​គ្រោង​​​​រួច​ហើយ​​ចំនួន​៤៩ ​រវាង​ចិន​និង​ជប៉ុន​ត្រូវ​បាន​លុប​ចោល​សម្រាប់​ខែ​កុម្ភៈ។​ នេះ​បើ​តាម ទិន្ន​ន័យ​ជើង​ហោះ​ហើរ​បាន​បង្ហាញ ​នៅ​ថ្ងៃ​ទី២៦​ ខែមករា ដោយ​សារ​ក្រុមហ៊ុ​ន​អាកាស​ចរណ៍​ចិន ​បាន​ពង្រីក​ការ​ផ្លាស់​ប្តូរ​សំបុត្រ​ពិសេស​ និង​គោល​នយោ​បាយ​សង​ប្រាក់​វិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​​​​​ទៅនិងមក​​ប្រទេស​ជប៉ុន​។​

យន្តហោះ​របស់ចិន។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម CHINA DAILY, ទិន្នន័យ​ពី​កម្មវិធី​ព័ត៌​មាន​ជើង​ហោះ​ហើរ ​Flight Master បាន​បង្ហាញ​ថា គិត​ត្រឹម​ថ្ងៃ​ទី២៦ខែមករា ជើង​ហោះ​ហើរ​ចិន-ជប៉ុន​ចំនួន៤៩ បាន​លុប​ចោល​ជើង​ហោះ​ហើរ​ទាំង​អស់​ដែល​បាន​គ្រោង​សម្រាប់​ខែ​កុម្ភៈ ដែល​ជា​ការ​កើន​ឡើង​ពី​ខែ​មករា។

យ៉ាង​ណា​ក្នុង​ខែ​មករា អត្រា​នៃ​ការ​លុបចោល​ជើង​ហោះ​ហើរ​ពី​ចិន​ទៅ​កាន់​ប្រទេស​ជប៉ុន​មាន​ចំនួន​ ៤៧.២ភាគរយ កើន​ឡើង ៧.៨ ភាគ​រយ​ធៀប​នឹង​ខែ​ធ្នូ​។

ក្រុម​ហ៊ុន​អាកាសចរណ៍​​​​​របស់​ប្រទេស​ចិន​​ចំនួន​បី​ រួម​មាន​ Air China, China Eastern Airlines និង China Southern Airlines បាន​ចេញ​សេច​ក្តី​ជូន​ដំណឹង​នៅ​ថ្ងៃ​ទី២៦ ខែ​មករា​ ដោយ​លម្អិត​អំពី​វិធាន​ការ​ដោះ​ស្រាយ​ពិសេស​សម្រាប់​សំបុត្រ​ទៅ​កាន់​ប្រទេស​ជប៉ុន។ ​នេះ​បើ​តាម​ ក្រសួងការ​បរទេស​របស់​ប្រទេសចិន​។

នៅ​ក្រោម​គោលការណ៍​នេះ អ្នក​ដំណើរ​ដែល​បាន​ទិញ​សំបុត្រ​ ឬ​ចេញដំណើរ​​នៅ​ថ្ងៃ​ទី២៦ ខែមករា អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដោយ​មិន​គិត​ថ្លៃ ​អាស្រ័យ​លើ​ភាព​ខុស​គ្នា​នៃ​តម្លៃ​សំបុត្រ ឬ​ស្នើ​សុំ​ការ​បង្វិល​សង​ដោយ​មិន​គិត​ថ្លៃ​សម្រាប់​សំបុត្រ​​ដែល​មិន​ប្រើ​។

មិន​តែ​ប៉ុណ្ណោះ វិធាន​ការ​នេះ​គ្រប​ដណ្តប់​លើ​ជើង​ហោះ​ហើរទៅ​ប្រទេស​ជប៉ុន​ដែល​បាន​គ្រោង​ទុក​នៅ​ចន្លោះ​ថ្ងៃ​ទី២៩ ខែ​មីនា​ ដល់​ថ្ងៃទី២៤ ខែតុលា រួម​ទាំង​ការ​ហោះ​ហើរ​ទៅកាន់ទី​ក្រុង​ Tokyo, Osaka, Nagoya, Fukuoka, Sapporo និង​ Okinawa ។​

គួរ​ឱ្យ​ដឹង​ថា ការ​ពន្យារ​ពេល​ទាំង​នេះ​បាន​កើត​ឡើង​បន្ទាប់​ពី​ប្រទេស​ចិន​ចេញ​សេច​ក្តី​ណែ​នាំ​អំពី​ការធ្វើ​ដំណើរ​កាល​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា។ ពិសេស​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជប៉ុន ​បន្ទាប់​ពី​នាយក​រដ្ឋមន្រី្តជប៉ុន លោក​ស្រី​​ សាណាអេ តាកាអ៊ិឈិ [ Sanae Takaichi ] ប្រកាស​ថា ​នឹង​លូក​ដៃ​ជួយ​តៃវ៉ាន់​ បើ​ចិន​ប្រើ​កម្លាំង​យោ​ធា​លើ​កោះ​នេះ​៕

ប្រែ​សម្រួល​៖ ណឺ មិនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម