កីឡា
កីឡាករ ឧក រដ្ឋា ទោះដឹងថាខ្លួនមានកម្ពស់មិនសូវបានតែក្ដីស្រមៃនៅតែចង់ជាប់ជម្រើសជាតិបាល់ទះកម្ពុជា
កីឡាករជំនាញបាល់ដេញ ឧក រដ្ឋា បើទោះដឹងថាខ្លួនមានកម្ពស់មិនសូវបាន ប៉ុន្តែក្ដីស្រមៃគឺនៅតែចង់ជាប់ជាកីឡាករជម្រើសជាតិបាល់ទះកម្ពុជានៅថ្ងៃណាមួយ ខណៈការតស៊ូខំប្រឹងប្រែងមាននៅជាប់ក្នុងខួរក្បាលរបស់ខ្លួនជានិច្ចដើម្បីសម្រេចបំណងមួយនេះ។

កីឡាករ ឧក រដ្ឋា
ឧក រដ្ឋា បានឲ្យដឹងថា រូបគេចូលហ្វឹកហាត់នៅក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញនេះបានរយៈពេលប្រហែល ៥ឆ្នាំមកហើយគិតមកដល់ពេលនេះ។ វិស័យបាល់ទះនេះគឺរូបគេពិតជាស្រឡាញ់ខ្លាំង និងបានប្រឡូកតាំងពីខ្លួនរៀននៅអំឡុងថ្នាក់ទី៧ ខ្ទង់នៅឆ្នាំ ២០១៨ មកម្ល៉េះ។
មុនឈានមកដល់ជាកីឡាករអាជីពនៅពេលនេះកីឡាករកម្ពស់ ១,៨៧ Cm រូបនេះធ្លាប់បានលេងតាមស្រុកភូមិ និងជាប់ជាកីឡាករប្រចាំវិទ្យាល័យបានឡើងមកប្រកួតនៅរាជធានីភ្នំពេញផងដែរកាលពីមុនៗមក។ បើទោះជាបានចូលរួមរស់ជាមួយក្លឹបធំ និងកំពុងបង្ហាញមុខក្នុងការប្រកួតផ្សេងៗក៏ដោយ ប៉ុន្តែរូបគេមិនទាន់សម្រេចក្ដីស្រមៃធំៗមួយចំនួនទេ។

កីឡាករ ឧក រដ្ឋា
កីឡាករជំនាញបាល់ដេញរូបគេបន្ថែមទៀត ក្ដីស្រមៃធំមួយគឺចង់ជាប់ជាកីឡាករបាល់ទះជម្រើសជាតិកម្ពុជានៅថ្ងៃខាងមុខនេះ។ បើទោះជាខ្លួនមានកម្ពស់មិនសូវបានក្ដី ប៉ុន្តែរូបគេនៅតែបន្តខំប្រឹងប្រែងហ្វឹកហាត់ដើម្បីឲ្យសមត្ថភាពកាន់តែល្អជាងនេះរហូតអាចសម្រេចក្ដីស្រមៃនៅថ្ងៃណាមួយ។ បំណងប្រាថ្នាមួយទៀតនោះគឺចង់ប្រកួតឈ្នះពានរង្វាន់ធំៗជូនក្លឹបស្នងការ ព្រោះក្លឹបបានជួយដល់ខ្លួនច្រើនស្របពេលក្លឹបមិនទាន់បានសមិទ្ធិផលធំដុំនៅឡើយទេ។

ឧក រដ្ឋា និងមិត្តរួមក្រុម
បញ្ជាក់ដែរថា ឧក រដ្ឋា ជាកីឡាករជំនាញបាល់ដេញរបស់ក្លឹបបាល់ទះស្នងការរាជធានីភ្នំពេញ។ រូបគេទើបមានអាយុ ២៣ឆ្នាំប៉ុណ្ណោះ និងមានកម្ពស់ ១,៨៧ Cm។ រដ្ឋា បានចូលមករួមរស់ជាមួយក្លឹបស្នងការអំឡុងឆ្នាំ ២០២១ រហូតដល់ពេលបច្ចុប្បន្ននេះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


