Connect with us

សេចក្ដីជូនដំណឹង

រដ្ឋបាលសង្កាត់ចោមចៅទី១ ទុកពេល៧ថ្ងៃ ឱ្យពលរដ្ឋនិងអាជីវករលក់ដូរ លើចំណីផ្លូវដែលមានតសំយាប ត្រូវរុះរើចេញ

បានផុស

នៅ

រដ្ឋបាលសង្កាត់ចោមចៅទី១ សូមជម្រាបជូនដំណឹង ដល់ប្រជាពលរដ្ឋ ដែលបានតសំយាប និងអាជីវករអ្នកលក់ដូរ នៅលើដីចំណីផ្លូវ ឬ នៅលើផ្លូវសាធារណៈ ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា៖ ចំពោះប្រជាពលរដ្ឋដែលបានតសំយាបមកលើចំណីផ្លូវ និង ផ្លូវសាធារណៈព្រមទាំង ប្រកបអាជីវកម្មលក់ដូរ តាំងទំនិញផ្សេងៗ បណ្តាលឱ្យផ្លូវមានលក្ខណៈរួមតូចចង្អៀត មានការ កកស្ទះចរាចរណ៍ ពុំមានសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ និងធ្វើឱ្យបាត់បង់សោភ័ណភាព ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងឱ្យមានសោភ័ណភាពស្រស់ស្អាតឡើងវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះសូមប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះតសំយាប និង អាជីករ អ្នកលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវសាធារណៈ សូមធ្វើការរុះរើសំណង់ និងទំនិញផ្សេងៗចេញវិញ ព្រមទាំងបញ្ឈប់ការសាងសង់សំណង់ផ្សេងៗ និងតសំយាប ព្រមការលក់ដូរនៅលើដីចំណីផ្លូវ និងផ្លូវសាធារណៈ ដោយទុករយៈពេល ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

ក្នុងករណីរឹងរូសមិនព្រមអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលសង្កាត់ចោមចៅទី១និងចុះចាត់ វិធានការរុះរើសំណង់ទាំងនេះ ចេញឱ្យអស់ពីលើទីតាំងខាងលើ ដោយពុំទទួលខុសត្រូវរាល់ការខូចខាតបាត់បង់សម្ភារៈ ដែលមានទៅលើទីតាំងខាងលើនេះឡើយ។

រដ្ឋបាលសង្កាត់ចោមចៅទី១ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះ និងអាជីវករ អ្នកលក់ដូរ មានភាពទទួលខុសត្រូវខ្ពស់ក្នុងការអនុវត្តទៅតាមខ្លឹមសារសេចក្តីជូនដំណឹងខាងលើនេះ អោយ មានប្រសិទ្ធិភាព៕ អត្ថបទ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម