ជីវិតកម្សាន្ដ
រ៉ាប៊ី អះអាងថា ប្រាប់មូលហេតុដែលយកយុវជនបាយឆាថត MV
ដើម្បីជាការស្រាយមន្ទិលជាថ្មីម្តងទៀតតារាចម្រៀងកញ្ញា រ៉ាប៊ី បានចេញមកបញ្ជាក់មូលហេតុជុំវិញការរិះគន់ដែលថាខ្លួនយកយុវជនគ្រវីសសក់ទៅថត MV ជារឿងបំពុលសង្គម។
ដូចទស្សនិកជនអ្នកតាមដានវិស័យសិល្ប:បានដឹងរួចមកហើយថា កាលពីថ្មីៗកន្លងទៅនេះ បានផ្ទុះការវែកញែក និង រិះគន់ម្តងរួចមកហើយជុំវិញយុវជនរហស្សននាម “បុរសបាយឆា” ដែលបានចូលសម្តែងនៅក្នុងបទថ្មីរបស់តារាស្រី រ៉ាប៊ី មានចំណងជើងថា “ពូកែក្រលាស់”។ បន្ទាប់ពីការវែកនិងរិះគន់ភ្លាមៗនោះ តារាចម្រៀងម្ចាស់បទខាងលើអ្នកនាង រ៉ាប៊ី បានចេញមុខការពារយុវជនបាយឆា និងស្នើសុំចិត្តមហាជនឱ្យប្រៀបធៀប ឬរិះគន់បន្តទៀត។

កន្លងទៅ រ៉ាប៊ី ហាក់បង្ហាញអារម្មណ៍ហួសចិត្តចំពោះពាក្យសម្តីរិះគន់ទាំងនោះ ទើបធ្វើឱ្យលើកឡើងថា ប្អូនគ្រាន់បើជាងបង បងច្រៀងយូរហើយអត់ល្បី។ ដោយឡែកថ្មីៗនេះ រ៉ាប៊ី បានចេញបញ្ជាក់ជាថ្មីថា មូលហេតុដែលយកយុវជនបាយឆាថត MV ជាការផ្តល់ឱកាសដែលអ្នកដទៃមិនឱ្យតម្លៃ។
តារាចម្រៀងកញ្ញា រ៉ាប៊ី បានឱ្យដឹងថា “ប្អូនជាមនុស្សល្អគ្មានចិត្តច្រណែនអ្នកដទៃតាំងពីដើមមក រ៉ាប៊ី គឺតែងតែផ្ដល់ឱកាសអ្នកដែលអ្នកដទៃមិនឱ្យតម្លៃជានិច្ចដូចជាជ្រូកព្រៃជាដើមឥឡូវពួកគាត់មានអនាគតអស់ហើយអត់អានាគតតែអ្នកដៀមដាមគេទេតារា Ex pir ed”។
គួរកត់សម្គាល់ថាថ្មីៗនេះមានការចែករំលែកនូវវីដេអូបង្ហាញសកម្មភាពរបស់យុវជនមួយរូបដែលមានមុខរបរឆាបាយលក់តាមផ្លូវហើយទុកសក់វែង និងតែងតែក្រលាស់សក់របស់ខ្លួន នៅពេលកំពុងឆាបាយដោយទទួលការចាប់អារម្មណ៍ពីមហាជន ជាពិសេសបណ្តាអ្នកលេងបណ្តាញសង្គមតែម្តង។ សកម្មភាពរបស់យុវជនរូបនេះ ក៏ត្រូវបានគេយកទៅត្រាប់តាមបែបលេងសើច (Troll) និងបានបង្ហោះពេញបណ្តាញសង្គមធ្វើឱ្យមានការទាក់ទាញពីអ្នកទស្សនា៕ ដោយ : ចាន់រ៉ា
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


