Connect with us

ព័ត៌មានជាតិ

ផ្ទះអាជីវករលក់សម្ភារៈជាច្រើន នៅតាមផ្លូវកណ្ដាលក្រុងសៀមរាប ត្រូវអគ្គិភ័យលេបទាំងកណ្តាលយប់

បានផុស

នៅ

ផ្ទះល្វែងរបស់អាជីវករលក់សម្ភារជាច្រើន នៅតាមផ្លូវលោកតាណើយកណ្ដាលក្រុងសៀមរាប ត្រូវអគ្គិភ័យលេបទាំងកណ្តាលយប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់របស់សមត្ថកិច្ច បានឱ្យដឹងថា ករណីឆេះផ្ទះរបស់អាជីវករ ជាច្រើនល្វែង នៅតាមផ្លូវលោកតាណើយ ពីខាងស្តុប ៧ មករា ចម្ងាយ ប្រមាណ ៤០ ម៉ែត្រ ជាប់របង សាលាកុមារសុវណ្ណភូមិ ក្នុងភូមិវត្តបូព៌ សង្កាត់សាលា កំរើក ក្រុងសៀមរាបនេះ ចាប់ផ្ដើមឆាបឆេះនាវេលាម៉ោង ១១៖៣០នាទីយប់ រហូតដល់វេលាម៉ោង ១៖៤៩នាទីយប់ ឈានចូលថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៦ ទើបសមត្ថកិច្ចពន្លត់អគ្គីភ័យ បានជួយបាញ់ពន្លត់ទាំងស្រុង។

ក្នុងកិច្ចសង្គ្រោះនេះ សមត្ថកិច្ចប្រើរថយន្តពន្លត់អគ្គិភ័យអស់ជាច្រើនគ្រឿង។ ទោះជាយ៉ាងណាសមត្ថកិច្ចមិនទាន់បញ្ជាក់បានទេទំហំនៃការខូចខាតទ្រព្យសម្បត្តិ របស់អាជីវករ ក្នុងហេតុការណ៍ដ៏អាក្រក់នេះនៅឡើយទេ៕

ដោយ៖ គឿនវេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម