Connect with us

សេដ្ឋកិច្ច

អាមេរិក គ្រោងបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទា

បានផុស

នៅ

​ក្រុមហ៊ុន Maple Leaf Farms របស់​អាមេរិក ​គ្រោង​បោះទុនវិនិយោគនៅកម្ពុជា លើ​ការ​អភិវឌ្ឍ​ខ្សែ​ចង្វាក់​ផលិតកម្ម​សាច់ទាប្រភេទ «White Pekin Duck»។

ការ​ឱ្យ​ដឹង​បែប​នេះ​តាម​រយៈ​ជំនួប​ពិភាក្សា​ការងារ​រវាង​ លោក កៅ​ ថាច​ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ​ និង​កសិកម្ម​ (ARDB) និង​តំណាង​ក្រុមហ៊ុន Maple Leaf Farms កាល​ពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ​។

ក្នុង​ឱកាស​នៃ​ជំនួប​នោះ តំណាងក្រុមហ៊ុន Maple Leaf Farms បានបង្ហាញពីគោលបំណង និងឆន្ទៈខ្ពស់ក្នុងការបោះទុនវិនិយោគនៅកម្ពុជា លើការអភិវឌ្ឍខ្សែចង្វាក់ផលិតកម្មសាច់ទាប្រភេទ «White Pekin Duck» យ៉ាងពេញលេញ។

គម្រោងវិនិយោគនេះ នឹងគ្របដណ្តប់ចាប់តាំងពីដំណាក់កាលនៃការចិញ្ចឹម ការកែច្នៃ រហូតដល់ការផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុក និងការនាំចេញទៅកាន់ទីផ្សារក្នុងតំបន់ផងដែរ។

ជាការឆ្លើយតប លោក កៅ ថាច​​ បានសម្តែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់​ចំពោះ​គម្រោង​វិនិយោគ​របស់ក្រុមហ៊ុន Maple Leaf Farms។ លោក​ ក៏បានជំរុញ​លើកទឹកចិត្តឱ្យក្រុមហ៊ុន ពន្លឿនការសិក្សា និង​ចាប់​ផ្តើម​ដំណើរ​ការវិនិយោគ​លើ​ខ្សែ​ចង្វាក់​ផលិតកម្ម​សាច់ទា «White Pekin Duck» នេះ ឱ្យលេចចេញ​ជារូបរាង​ក្នុង​ពេល​ឆាប់​ៗខាង​មុខ។

លោក​ កៅ ថាច បានគូសបញ្ជាក់ថា ការវិនិយោគនេះមិនត្រឹមតែជួយបំពេញតម្រូវការសាច់ទានៅក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការបង្កើតការងារ និងការបង្កើនចរន្តផលិតកម្មកសិ-ឧស្សាហកម្មនៅកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម