ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល សហការជាមួយអាជ្ញាធរសង្កាត់ភ្លើងឆេះរទេះចុះសម្អាតបរិស្ថានក្នុងមូលដ្ឋាន
ដោយអនុវត្តតាមការណែនាំ លោក ឃឹម ស៊ុនសូដា អភិបាល នៃគណ:អភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរង ទទួលបន្ទុកការងារសាធារណះការ និងបរិស្ថាន អនាម័យ ខណ្ឌកំបូល កាលពីថ្ងៃទី០១ ខែកុម្ហ: ឆ្នាំ២០២៦ នេះបានដឹកនាំមន្រ្តីរដ្ឋបាលខណ្ឌកំបូល និងចូលរួមសហការជាមួយ លោកស៊ិន វុទ្ធី ចៅសង្កាត់ភ្លើងឆេះរទេះ ចុះសម្អាតបរិស្ថាន អនាម័យ និងស្ការព្រៃ តាមបណ្តាយផ្លូវបេតុងធំ ចាប់ពីព្រំប្រទល់ ភូមិព្រៃរងៀង ដល់ ភូមិភ្លើងឆេះរទេះលិច និង ភ្លើងឆេះរទេះកើត សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។


អាជ្ញាធរបានឲ្យដឹងថា ដោយឃើញថាមានពលរដ្ឋមួយចំនួនមិនទាន់ជួយថែរក្សាបរិស្ថាន អនាម័យបានល្អ បោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ ធើ្វឲ្យប៉ះពាល់ដល់បរិស្ថាន គ្មានសោភ័ណភាពទីក្រុងស្អាត ទើបមានការដឹកនាំដោយលោក ទ្រី សារ៉េត អភិបាលរងខណ្ឌចុះសហការជាមួយលោកចៅង្កាត់ភ្លើងឆេះរទេះ និងមន្ត្រីក្រោមឱវាទចុះសម្អាតបរិស្ថានខាងលើ។


ជាមួយគ្នានោះផងដែរ លោកទ្រី ណារ៉េត អភិបាលរង ទទួលបន្ទុកសាធារណ:ការបរិស្ថាន អនាម័យ ខណ្ឌកំបូល ក៏បានជម្រាបជូនដល់ប្រជាពលរដ្ឋរស់នៅបណ្តាយផ្លូវបេតុងធំ ដើម្បីចូលរួមសហការសម្អាតបរិស្ថាន អនាម័យ វេចខ្ចប់សំរាមឱ្យបានត្រឹមត្រូវ ទុកដាក់សំរាមឱ្យបានស្អាត និងងាយស្រួលក្រុមការងារឡានសំរាមចុះប្រមូលសំរាមជូនឲ្យបានស្អាតក្នុងមូលដ្ឋានភូមិនីមួយៗ។ អាជ្ញាធរសង្ឃមថាប្រជាពលរដ្ឋនិងជួយសម្អាតបរិស្ថាន អនាម័យស្អាតទាំងអស់គ្នា៕ដោយ៖សុខា

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


