ព័ត៌មានអន្ដរជាតិ
មួយឆ្នាំៗ ជនជាតិឥណ្ឌា ជាង ៥០ ០០០នាក់ត្រូវពស់ចឹកស្លាប់
ពិតជាតួលេខដ៏គួរឲ្យភ្ញាក់ផ្អើល ដែលមួយឆ្នាំៗ មានជនជាតិឥណ្ឌាជាង៥០ ០០០នាក់ ត្រូវពស់ចឹកស្លាប់នៅក្នុងប្រទេសនេះ។

តាមការផ្សាយរបស់ BBC ដែលដកស្រង់ការសិក្សាមួយក្នុងឆ្នាំ២០២០, ការប៉ាន់ប្រមាណខ្លះបង្ហាញថា ចំនួនអ្នកស្លាប់អាចមានកម្រិតខ្ពស់ជាងនេះទៅទៀត ពោលគឺចន្លោះឆ្នាំ ២០០០ ដល់ ២០១៩ ប្រទេសឥណ្ឌាអាចមានអ្នកស្លាប់រហូតដល់ ១.២ លាននាក់ ឬជាមធ្យម ៥៨ ០០០ នាក់ឯណោះក្នុងមួយឆ្នាំ។
សេចក្តីរាយការណ៍ខាងលើបានឲ្យដឹងថា កន្លែងជួបគ្រោះថ្នាក់ពស់ចឹកខ្លាំងបំផុតគឺនៅភាគកណ្តាល ដែលជាតំបន់ក្រីក្រ។
ទន្ទឹមនោះដែរ របាយការណ៍ថ្មីមួយពីអង្គការពិនិត្យគ្រោះថ្នាក់ដោយសារពស់ចឹក ហៅកាត់ GST បានបង្ហាញថា ៩៩% នៃបុគ្គលិកសុខាភិបាលនៅក្នុងប្រទេសឥណ្ឌា កំពុងប្រឈមមុខនឹងឧបសគ្គធំៗ ក្នុងការផ្ដល់ថ្នាំបន្សាបពិស។

ងាកទៅមើលឆ្នាំ២០១៧ អង្គការសុខភាពពិភពលោក (WHO) បានបញ្ចូលគ្រោះថ្នាក់ពស់ចឹកទៅក្នុងបញ្ជី «ជំងឺតំបន់ក្ដៅដែលត្រូវបានគេមើលរំលង និងជាអាទិភាពខ្ពស់បំផុត» ដោយសារតែចំនួនមនុស្សស្លាប់ដ៏ច្រើនលើសលប់បង្កឡើងដោយសារវា។
យោងតាម WHO, ជាមធ្យមមានមនុស្សប្រមាណ ៥.៤ លាននាក់នៅទូទាំងពិភពលោក ត្រូវបានពស់ចឹកជារៀងរាល់ឆ្នាំ ហើយក្នុងនោះមានមនុស្សជាង ១០០,០០០ នាក់បានបាត់បង់ជីវិត។
នេះមានន័យថា គ្រាន់តែមនុស្សស្លាប់ដោយសារពស់ចឹកនៅប្រទេសឥណ្ឌាក្នុងមួយឆ្នាំៗ គឺស្មើនឹងជាងពាក់កណ្តាលទៅឲ្យបើធៀបនឹងមនុស្សស្លាប់ដោយសារពស់ចឹង ទូទាំងពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
កីឡា៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


