Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅតែមានជំនឿជឿជាក់លើប្រមុខរាជរដ្ឋាភិបាលក្នុងការការពារទឹកដីពីការឈ្លានពាន

បានផុស

នៅ

ប្រជាពលរដ្ឋ ប្រុសស្រី បានមើលឃើញយ៉ាងច្បាស់ពីការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ និងសម្តេចធិបតី ក៏ដូចជាថ្នាក់ដឹកនាំជាតិ ពិសេសវីរយុទ្ធជនកងទ័ពកម្ពុជា ដែលលះបង់កម្លាំងកាយចិត្តខ្ពស់បំផុត ក្នុងការថែរក្សាការពារទឹកដី ពីការឈ្លានពានពីសំណាក់រដ្ឋបរទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋកម្ពុជា មិនត្រូវការ និងចង់បានសង្គ្រាមទៀតនោះឡើយ ហើយក៏សូមថ្លែងអំណរគុណចំពោះសម្តេចប្រមុខថ្នាក់ដឹកនាំ ដែលតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ បញ្ចៀសបាននូវការកើតឡើងសារជាថ្មីនូវជម្លោះប្រដាប់អាវុធ ។ ហើយនៅតែបន្តមានជំនឿជឿជាក់ខ្ពស់លើសម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំរកដំណោះស្រាយរឿងទំនាស់ព្រដែន។

កាលពីពេលថ្មីៗ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា គ្រាដែលសម្តេចអញ្ជើញចុះសួរសុខទុក្ខប្រជាជនភៀសសឹកនាខេត្តព្រះវិហារ សម្តេចបានបន្តអំពាវនាវដល់ពលរដ្ឋបន្តការរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ជាកម្លាំងខ្មែរតែមួយ ពិសេសសម្តេចសូមឲ្យពលរដ្ឋទូទាំងប្រទេសមានទំនុកចិត្ត និងផ្តល់ការជឿជាក់លើរាជរដ្ឋាភិបាល ដើម្បីបន្តការពារជាតិមាតុភូមិពីការឈ្លានពានពីសំណាក់រដ្ឋបរទេសដទៃ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម