ព័ត៌មានជាតិ
ថ្នាក់ដឹកនាំខេត្តកម្ពុជា៦រូប ទៅវៀតណាមចូលរួមអបអរបុណ្យចូលឆ្នាំថ្មី ព្រមទាំងរឹតចំណងមិត្តភាព
ថ្នាក់ដឹកនាំកម្ពុជាចំនួន៦រូប បានអញ្ជើញទៅខេត្តដុងនាយ ប្រទេសវៀតណាម ដើម្បីចូលរួមអបអរសារ និងជូនពរក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដែលកាន់តែខិតចូលមកដល់នាពេលខាងមុខនេះ។ ការអញ្ជើញចូលរួមនេះ ក៏ជាសកម្មភាពមួយដើម្បីរឹតចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ។

លោក នាង វណ្ណះ អ្នកនាំពាក្យរដ្ឋបាលខេត្តមណ្ឌលគីរី បានឲ្យដឹងថា កាលពីថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៦ អភិបាលខេត្តកម្ពុជាចំនួន៥រូប និងអភិបាលរងខេត្ត១រូប បានអញ្ជើញទៅប្រទេសវៀតណាម ដើម្បីអបអរសាទរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម។ បើតាមអ្នកនាំពាក្យរូបនេះ ថ្នាក់ដឹកខេត្តកម្ពុជាទាំងនោះរួមមាន លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី, លោក វ៉ា ថន អភិបាលខេត្តក្រចេះ, លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ,លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម, លោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងលោក ម៉ែន គុជ អភិបាលរងខេត្តស្ទឹងត្រែង ព្រមទាំងមន្រ្តីកម្ពុជាអមដំណើរមួយចំនួនទៀត។

វត្តមានរបស់ថ្នាក់ដឹកនាំកម្ពុជា មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីលោក វូ ហុងវ៉ាន់ សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈប្រតិភូរដ្ឋសភាខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

សូមជម្រាបថា ការចូលរួមរបស់ភាគីកម្ពុជានាពេលនេះមិនមែនជាលើកទីមួយនោះទេសម្រាប់គណៈប្រតិភូ ដោយផ្អែកតាមគោលការណ៍របស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ឱ្យមានតែពិធីបុណ្យជាតិធំៗ ភាគីទាំងពីរតែងតែផ្លាស់ប្តូរទស្សនកិច្ចចូលរួមអបអរសាទរ និងជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ជាក់ស្តែងកន្លងទៅ ខេត្តនៅជាប់ព្រំប្រទល់កម្ពុជា-វៀតណាម ថ្នាក់ដឹកនាំខេត្តនៃប្រទេសវៀតណាម តែងតែអញ្ជើញមកកម្ពុជាជួបថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី និងខេត្តរតនគិរី
ដើម្បីជូនពរបុណ្យចូលឆ្នាំថ្មី ឬពិធីបុណ្យជាតិធំៗ៕
ដោយ៖ រៀម សុខហេង
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


