Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែកទៀតហើយនៅភាគខាងត្បូងថៃ បណ្តាលឲ្យមនុស្សស្លាប់

បានផុស

នៅ

ភាគខាងត្បូងប្រទេសថៃ នៅតែបន្តរងការវាយប្រហារ ដោយកើតមានហេតុការណ៍បំផ្ទុះគ្រាប់បែកទៀតហើយ ដែលបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣ខែកុម្ភៈឆ្នាំ២០២៦, ហេតុការណ៍កើតឡើងនៅស្រុក Muang ខេត្ត Yala ដែលជាស្នាដៃរបស់ក្រុមបះបោរផ្តាច់ខ្លួន។

ស្របពេលជាមួយគ្នានោះដែរ អ្នកនាំពាក្យនៃបញ្ជាការដ្ឋានប្រតិបត្តិការសន្តិសុខផ្ទៃក្នុង (Isoc) បានឲ្យដឹងថា សកម្មប្រយុទ្ធមួយក្រុមមានគ្នា៣-៤នាក់ បានធ្វើការបំផ្ទុះគ្រាប់បែកនៅក្នុងផ្ទះ ហើយក្រោយកើតហេតុ ពួកគេក៏នាំគ្នារត់ចូលព្រៃបាត់។

ជម្លោះប្រដាប់អាវុធដ៏រ៉ាំរ៉ៃនៅភាគខាងត្បូងប្រទេសថៃ គឺជាជម្លោះដែលកើតឡើងនៅក្នុងខេត្តចំនួន៤គឺ Narathiwat, Pattani, Yala និង Songkhla។

ជម្លោះនេះអូសបន្លាយពេលអស់ជាច្រើនទសវត្សរ៍មកហើយ ដោយមានឫសគល់ចេញពីប្រវត្តិសាស្ត្រនយោបាយនិងសាសនា។ ជម្លោះនេះមិនមែនជាសង្គ្រាមប្រយុទ្ធដោយផ្ទាល់ទេ ប៉ុន្តែជាការវាយប្រហារតាមបែបទ័ពព្រៃ ដោយក្រុមឧទ្ទាមបានប្រើប្រាស់វិធីសាស្រ្តផ្សេងៗដូចជាការបំផ្ទុះគ្រាប់បែកកំណត់គោលដៅលើយោធា នគរបាល និងស៊ីវិល ព្រមទាំងការបាញ់ប្រហារនិងការដុតទីកន្លែងសាធារណៈ រោងចក្រ និងសាលារៀន។

យោងតាមតួលេខចុងក្រោយពីក្រុមស្រាវជ្រាវ Deep South Watchគិតចាប់តាំងពីឆ្នាំ២០០៤មក មនុស្សស្លាប់នៅក្នុងអំពើហិង្សានោះ មានជាង ៧ ៥០០នាក់ ខណៈជាង ១៣ ៥០០នាក់ រងរបួស។ ក្នុងចំណោមមនុស្សស្លាប់ក៏រួមមានមន្ត្រីយោធានិងប៉ូលិស ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម