ព័ត៌មានជាតិ
សម្ដេចតេជោសរសើរសកម្មជននៅអាមេរិក ដែលរក្សាបានឆន្ទៈរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋ ដែលជាថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា មកពីបណ្តារដ្ឋនានានៅតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក។ សម្ដេចតេជោ បានសរសើរដល់សកម្មជននៅអាមេរិក ដែលរក្សាបានឆន្ទៈរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងនូវការសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីសាមគ្គីភាព និងការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំសាខាបក្ស និងយុវជនគណបក្សប្រជាជនកម្ពុជា នៅតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក ទោះបីជាត្រូវរស់នៅឆ្ងាយពីមាតុភូមិ តែនៅតែរក្សាបាននូវមនសិការស្នេហាជាតិ និងចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ។

សម្តេចតេជោ ក៏បានអរគុណដល់ថ្នាក់ដឹកនាំសាខាបក្ស យុវជនបក្ស ដែលបានជួយដល់ប្រជាពលរដ្ឋភៀសសឹក នៅតាមព្រំដែន តាមរយៈការយកជាអំណោយ ជារបស់របរប្រើប្រាស់ និងថវិកា ទោះតិចក្តីច្រើនក្តីរបស់ពួកគាត់ មកជូនដល់ប្រជាពលរដ្ឋភៀសសឹកនៅតាមព្រំដែន ដែលនេះសម្ដេចតេជោ ថា គឺជាការបង្ហាញពីការឈឺឆ្អាលរបស់ពលរដ្ឋខ្មែរក្រៅប្រទេសចំពោះការលំបាករបស់ជនភៀសសឹក បើទោះបីជាពួកគាត់រស់នៅឯនាយសមុទ្រក្តីក៏ប៉ុន្តែពួកគាត់ស្ថិតនៅជាប់ជាមួយនឹងជាតិសាសន៍កម្ពុជាជានិច្ច។
សម្តេចតេជោ បានផ្តាំផ្ញើឱ្យពលរដ្ឋទាំងអស់ បន្តរឹតចំណងសាមគ្គីភាពក្នុងចំណោមខ្មែរនិងខ្មែរនៅក្រៅប្រទេសឱ្យកាន់តែរឹងមាំ និងជួយសម្រួលដល់ប្រជាពលរដ្ឋផ្សេងទៀត តាមរយៈសកម្មភាពមនុស្សធម៌ និងការងារសង្គមផ្សេងៗ។

តាមរយៈជំនួបសំណេះសំណាលនេះដែរ ក៏បានបង្ហាញពីបរិយាកាសដ៏ស្និទ្ធស្នាល និងពោរពេញដោយសាមគ្គីភាព ដែលជាការបង្ហាញពីការយកចិត្តទុកដាក់របស់សម្តេចតេជោចំពោះសុខទុក្ខពលរដ្ឋខ្មែរ ដែលរស់នៅឯក្រៅប្រទេស ជាពិសេសសកម្មជនគណបក្ស ដែលតែងតែលះបង់កម្លាំងកាយចិត្ត ក្នុងការគាំទ្រ និងការងារអង្គការចាត់តាំងនៅបណ្តារដ្ឋនានានៃតំបន់ឆ្នេរខាងលិចសហរដ្ឋអាមេរិក៕

-
ព័ត៌មានជាតិ៧ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៨ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព


