Connect with us

កីឡា

ភ្នំពេញក្រោន វិសាខា និង បឹងកេត ស៊ុត​រួម​គ្នា ៤៥ គ្រាប់ ឡើង​វគ្គ ៨ ក្រុម ពាន​សម្តេច​តេជោ

បានផុស

នៅ

ក្រុម​បាល់ទាត់​ភ្នំពេញក្រោន វិសាខា និង បឹងកេត បានឡើងវគ្គ ៨ ក្រុមចុងក្រោយ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១៩ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ដោយ​គ្មាន​ដៃ​គូ​ណា​​​ទម្លាយ​សំណាញ់​ទី​របស់​ពួក​គេ​។

ការ​ប្រកួត​រវាង ភ្នំពេញក្រោន និង ខេត្តត្បូងឃ្មុំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ប្រកួតវគ្គ ១៦ ក្រុម​ចុង​ក្រោយ ភ្នំពេញក្រោន ស៊ុត​ចូល​ក្រុម ខេត្ត​ត្បូង​ឃ្មុំ បាន​តែ ៣ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ជើង​ទី​១ ប៉ុន្តែ​នៅ​ជើង​ទី​២ ពួក​គេ​ ស៊ុត​ចូល​ដល់​​ទៅ ១០ គ្រាប់។ សរុប​ទាំង​ពីរ​ជើង​ភ្នំពេញក្រោន បានឈ្នះ ១៣-០ ដោយ​រក្សា​សំណាញ់​ទី​របស់​ខ្លួន​យ៉ាង​ស្អាត។

ការ​ប្រកួត​រវាង វិសាខា និង ភ្នំពេញហ្គាឡាក់ស៊ី

វិសាខា ជា​ក្រុម​ដែល​រក​បាន​គ្រាប់​បាល់​ច្រើន​ជាង​គេ​គិត្រឹម​ថ្ងៃ​ទី៤ ខែ​កុម្ភៈ ឆ្នាំ ២០២៦ បន្ទាប់​ពី​ជើង​ទី១ ស៊ុត​ចូល ១៣ គ្រាប់ និង​ជើង​ទី​២ ស៊ុត​ចូល ៩ គ្រាប់​ដើម្បី​ទទួល​បាន​ជ័យជម្នះ ២២-០ លើ​ក្រុម ភ្នំពេញហ្គាឡាក់ស៊ី។ ពួក​គេ​រក្សាសំណាញ់​ទី​របស់​ខ្លួន​បាន​យ៉ាង​ស្អាត។

ការ​ប្រកួត​រវាង បឹងកេត និង ឡាយអ៉ិនឃីង ខេត្តសៀមរាប

ចំណែក បឹងកេត វិញ​រក​បា​ន​តែ ១ គ្រាប់​ប៉ុណ្ណោះ​ក្នុង​ជើង​ទី​២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក លើ​​ក្រុម ឡាយអ៊ិនឃីង ខេត្ត​សៀមរាប ខណៈ​ជើង​ទី​១ ពួក​គេ​រក​បាន ៩ គ្រាប់ ដូច្នេះ​​ពួក​គេ​បាន​ឈ្នះ​ទាំង​ពីរ​ជើង​ដោយ​លទ្ធផល ១០-០។

ក្រុម​ភ្នំពេញក្រោន

សរុប​ការ​ប្រកួត​របស់​ក្រុម​ទាំង​ ៣ នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ​ទាំង​ជើង​ទី១ និង​ជើង​ទី២ គឺ មាន​គ្រាប់​បាល់​សរុប ៤៥ គ្រាប់ ហើយ​គ្មាន​ក្រុម​ណា​ស៊ុត​ចូល​ពួក​គេ​ឡើយ។

ក្រុម​វិសាខា

ការ​ប្រកួត​នៅ​វគ្គ ១៦ ក្រុម​ចុង​ក្រោយ មាន​តែ​ក្រុម​ព្រះ​ខ័ន​រាជ​ស្វាយរៀងមួយ​គត់​ដែល​ត្រូវបាន​ក្រុម​មក​ពី​ខេត្ត​គឺ ក្រុម​បាត់ដំបង យូណៃធីត ស៊ុត​ចូល កាល​ពី​ជើង​ទី១។ ពេល​នោះ ព្រះ​ខ័ន​រាជ​ស្វាយរៀង បានឈ្នះ ៥-២ ប៉ុន្តែ​ពួក​គេ​មិន​ទាន់​ប្រកួត​ជើង​ទី២​ទេ ដោយសារ​ជាប់​ភារកិច្ច​ក្នុង​ពាន ASEAN Club Championship៕

ក្រុម​បបឹងកេត

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម