ព័ត៌មានជាតិ
លោក កែវ រ៉េមី ថាថៃមិនអាចកាន់កាប់ដីខ្មែរដោយស្របច្បាប់ទេហើយរដ្ឋាភិបាលដឹងថានឹងដោះស្រាយតាមវិធីណា
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានលើកឡើងថារដ្ឋាភិបាលមានមធ្យោបាយដោះស្រាយបញ្ហាឈ្លានពានរបស់ថៃលើដីខ្មែរបាន ហើយវិធានការមិនអាចធ្វើដោយខ្វះភាពរឹងមាំ និងខ្ជីខ្ជាទេ។ ការលើកឡើងរបស់លោក កែវ រ៉េមី គឺបន្ទាប់ពីក្រុមប្រឆាំងនៅក្រៅប្រទេសបានប្រកាសពីដាក់ពាក្យបណ្ដឹងប្ដឹងថៃទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិកាលពីថ្ងៃទី៤ ខែកុម្ភៈ ម្សិលមិញនេះ។

លោក កែវ រ៉េមី បានសរសេរលើហ្វេសបុករបស់លោកនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយបញ្ជាក់ថាវិធានការរបស់រដ្ឋាភិបាលមួយមិនអាចធ្វើដូចជាក្រុមហ៊ុន ឬគណបក្សនយោបាយដែលមិនដឹកនាំរដ្ឋទេ។
លោកបញ្ជាក់ថា៖ «រាល់លិខិតស្នាម ឬ វិធានការណាមួយរបស់រដ្ឋត្រូវមានការគិតគូរដោយមានភាពល្អិតល្អន់បំផុតនូវផលប៉ះពាល់របស់វា។ យ៉ាងណាមិញ, រាល់លិខិតបណ្តឹង ឬវិធានការតាមផ្លូវច្បាប់ដែលទាក់ទងទៅរដ្ឋណាមួយ ឬប្រទេសមួយគឺកាន់តែមានការប្រុងប្រយ័ត្នខ្ពស់បំផុតហើយត្រូវតែរឹងមាំនិងថ្លឹងថ្លែងនូវផលប្រយោជន៍យូរអង្វែង»។
លោក កែវ រ៉េមី បានបញ្ជាក់ថា ការឈ្លានពានទឹកដីដោយប្រើកម្លាំងយោធាថៃដើម្បីកាន់កាប់មិនអាចទទួលបានភាពស្របច្បាប់នោះទេ។ រដ្ឋាភិបាលកម្ពុជាដឹងច្បាស់ថានឹងដោះស្រាយបញ្ហានេះដោយវិធីណាពោលគឺត្រូវតែរក្សានិងឱ្យតម្លៃទៅលើអាយុជីវិតរបស់មនុស្សដែលរស់នៅតាមព្រំដែនប្រទេសទាំងពីរជាសំខាន់។ លោកអំពាវនាវដល់ពលរដ្ឋបន្តអត់ធ្មត់ និងជឿលើវិធានការដោះស្រាយរបស់រាជរដ្ឋាភិបាល។

បន្ទាប់ពីសម្រេចបានបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ទាហានថៃបានបំពានលើសេចក្ដីថ្លែងការណ៍រួមជាបន្តបន្ទាប់ដោយបានរាយលួសបន្លា ដាក់ទូរកុងតឺន័រ បំផ្លាញផ្ទះសំបែងពលរដ្ឋខ្មែរ និងហាមពលរដ្ឋខ្មែរមិនឱ្យត្រលប់ទៅកាន់ផ្ទះរបស់ពួកគេវិញ។ ក្នុងជំនួបជាមួយប្រជាជនភៀសសឹកនៅខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែមករា កន្លងទៅ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាអ្វីដែលកម្ពុជាធ្វើបច្ចុប្បន្នគឺធ្វើយ៉ាងណារក្សាឱ្យបាននូវសន្ដិភាពឡើងវិញជាមុនសិនជាមួយនឹងការស្ដារនូវទំនុកចិត្តឡើងវិញបាន និងអំពាវនាវដល់ពលរដ្ឋសូមកុំមានការព្រួយបារម្ភពីការបាត់បង់ទឹកដីដោយសម្ដេចបញ្ជាក់ថាកម្ពុជានៅតែបន្តទាមទារនូវសិទ្ធិជាម្ចាស់ដីមកវិញដោយសន្តិវិធី៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


