Connect with us

ព័ត៌មានអន្ដរជាតិ

ទេសចរបរទេសទៅលេងថៃ ខ្វល់ចិត្តខ្លាំងអំពីការបោកប្រាស់ ជាពិសេសពាក់ព័ន្ធតាក់ស៊ី

បានផុស

នៅ

យោងតាមការស្ទង់មតិនៅប្រទេសថៃបានបង្ហាញថា ទេសចរបរទេសដែលទៅលេងប្រទេសនេះ បានបង្ហាញក្តីកង្វល់ខ្លាំងបំផុតចំពោះការបោកប្រាស់ ហើយក្នុងនោះ ករណីអ្នករត់តាក់ស៊ីធ្វើស៊ីភ្ញៀវដូចជាការយកលុយច្រើនហួស គឺជាករណីដែលកើតឡើងញឹកញាប់និងជាកង្វល់ធំបំផុតសម្រាប់ទេសចរបរទេស។

(រូបថត៖ Bangkok Post)

តាមការផ្សាយរបស់ VN Express នៅថ្ងៃព្រហស្បតិ៍ទី៥ខែកុម្ភៈឆ្នាំ២០២៦ ការស្ទង់មតិនេះធ្វើឡើងដោយក្រុមប្រឹក្សាទេសចរណ៍ថៃ ដែលសាកសួរទេសចរបរទេសចំនួន៣០២នាក់ ក្នុងត្រីមាសទី៤កាលពីឆ្នាំមុន។

ក្នុងការស្ទង់មតិនោះ ភ្ញៀវទេសចរសុទ្ធតែត្អូញត្អែរដូចៗគ្នាថា ជារឿយៗ តាក់ស៊ីទទួលតែអ្នកដំណើរណាដែលយល់ព្រមម៉ៅប៉ុណ្ណោះ ពោលគឺមិនព្រមគិតការធ្វើដំណើេជាគីឡូម៉ែត្រទេ ដូច្នេះអ្នកបើកបរអាចគិតថ្លៃខ្ពស់តាមអំពើចិត្ត។ 

ក្រៅពីនេះ នៅមានបញ្ហាច្រើនទៀតដែលទេសចរបរទេសព្រួយចិត្តខ្លាំង ដូចជាភ្នាក់ងារទេសចរណ៍ក្លែងក្លាយ អ្នកស្រុកធ្វើស៊ី សេវាសង្គ្រោះបន្ទាន់បោកប្រាស់ ការកេងប្រវ័ញ្ច ការទាមទារសំណូកពីសំណាក់មន្ត្រី ការបង្ករបួសស្នាមលើរាងកាយ និងការចាប់ជម្រិតដើម្បីទារប្រាក់។

សូមជម្រាបថា ក្នុងចំណោមអ្នកត្រូវស្ទង់មតិ គឺទេសចរមកពីតំបន់អាស៊ីបូព៌ាដែលបង្ហាញក្តីបារម្ភខ្លាំងជាងគេ បន្ទាប់មកគឺភ្ញៀវមកពីអាស៊ីអាគ្នេយ៍ និងអឺរ៉ុប៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម